បើនិយាយពីចំណែកទីផ្សារប្រព័ន្ធប្រតិបត្តិការ (OS) ទូទាំងពិភពលោក យើងឃើញថា គ្មាន OS ណាអាចឈ្នះ Android ឡើយ។ ចុះទីផ្សារអាមេរិកវិញ តើ Android អាចយកឈ្នះ OS ផ្សេងៗបានដែរឬទេ? តើ OS ណាជាអ្នកដណ្តើមចំណែកទីផ្សារបានច្រើនជាងគេ?

ទោះបីជា Android ទទួលបានប្រជាប្រិយភាពខ្លាំងលើទីផ្សារពិភពលោកក៏ពិតមែន ប៉ុន្តែ OS នេះនៅតែមិនអាចយកឈ្នះ iOS របស់ Apple បាននោះទេនៅទីផ្សារប្រទេសមហាអំណាចមួយនេះ។
បើយោងតាមតារាងរបាយការណ៍ប្រចាំ ខែ មីនា របស់ក្រុមហ៊ុនវិភាគ Net Application បង្ហាញថា លើទីផ្សារអាមេរិក iOS ដណ្ដើមបានចំណែកទីផ្សារ ៦១,៤១% ចំណែក Android ទទួលបានតែ ២៤,៨៥% ប៉ុណ្ណោះដែលនេះជាសញ្ញាស ឲ្យឃើញថា Android ពុំសូវមានប្រជាប្រិយភាពទេនៅលើទឹកដីប្រទេសមហាអំណាចមួយនេះ៕
បើចង់ជ្រាបឲ្យកាន់តែច្បាស់សូមមើលតារាងខាងក្រោម៖
No comments :
Post a Comment