ចំណូល​មើល​ប្លក

Latest Tweets

ក្ដៅស្រួយៗ

អត្ថបទ​ចៃដន្យ

href - the URL of the Facebook Page for this Like Box. Note: After July 2013 migration, href should be an absolute URL width - the width of the plugin in pixels. Default width: 300px. height - the height of the plugin in pixels. The default height varies based on number of faces to display, and whether the stream is displayed. With the stream displayed, and 10 faces the default height is 556px. With no faces, and no stream the default height is 63px. colorscheme - the color scheme for the plugin. Options: 'light', 'dark' show_faces - specifies whether or not to display profile photos in the plugin. Default value: true. stream - specifies whether to display a stream of the latest posts from the Page's wall header - specifies whether to display the Facebook header at the top of the plugin. show_border - specifies whether or not to show a border around the plugin, default true. Set to false to style the iframe with your custom CSS. force_wall - for Places, specifies whether the stream contains posts from the Place's wall or just checkins from friends. Default value: false.


Blogger Widgets

Wikipedia

Search results

Pages - Menu

Blog Archive

Monday, September 23, 2013

4G គឺជាអ្វី?

ប្រព័ន្ធ 4G គឺជាបច្ចេកវិទ្យា​​ទំនាក់ទំនង​​ឥតខ្សែប្រភេទ​​ថ្មី
ដែលមានល្បឿនលឿន​​ក្នុងការ​​ប្រើប្រាស់ ហើយវាត្រូវ​​បានគេដាក់​​ឈ្មោះជាផ្លូវការ​​ថា Long Term Evolution ឬ​​សរសេរ​​ជាអក្សរកាត់​​ថា LTE។ ប្រព័ន្ធ 4G គឺជា​​បច្ចេកវិទ្យា​​ថ្មី ដែលអភិវឌ្ឍឡើង ដើម្បីបំពេញ​​កង្វះខាត​​ក្នុងការ​​ទទួល
ឬបញ្ជូន​​ទិន្នន័យ ដោយប្រើ​​បច្ចេកវិទ្យាចាស់ៗ​​ដូចជាប្រព័ន្ធ
GSM​ /​ GPRS​ / EDGE​។​ ប្រព័ន្ធ 4G​ ឬ LTE នេះ ត្រូវបាន​​គេចាត់ទុកជា​​បច្ចេកវិទ្យា​​ទូរស័ព្ទ​​ជំនាន់ទី 4​ ប្រកបដោ
យ​​សមត្ថភាព​​ខ្ពស់។​
ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទមកទល់ពេ
លបច្ចុប្បន្ននេះ បានឆ្លងកាត់បច្ចេកវិទ្យា 3 ជំនាន់រួចមក
ហើយ ដោយបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី 1 ប្រើប្រាស់ប្រព័ន្ធ
Analog រួចរីឯជំនាន់ទី 2 (2G) វិញ ប្រើប្រាស់ប្រព័ន្ធ
GPRS និង EDGE។ រហូតមកដល់ជំនាន់ទី 3 នេះ គេបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 3G ដែលក្នុងប្រព័ន្ធនេះ បាន
បំពាក់បច្ចេកវិទ្យា HSDPA សំរាប់ការ Download និ
ង HSUPA សំរាប់ការ Upload។ បច្ចេកវិទ្យា 3G ក៏ត្រូវបានគេធ្វើការ Upgrade ទៅជា 3.5G, 3.75G ឬ
3.9G ដើម្បីឲ្យប្រសិទ្ធភាពក្នុងការប្រើប្រាស់មានកម្រិតកាន់តែខ្ពស់ផងដែរ។ ចុងក្រោយនេះ គេបានធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 4G LTE បន្តទៀត ក្នុងគោលបំណងធ្វើឲ្យការបញ្ជូន និងទទួលទិន្នន័យកាន់តែមានប្រសិទ្ធភាពអស្ចារ្យជាងមុនទៅទៀត។
ល្បឿនរបស់ប្រព័ន្ធ 4G
ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាក្នុងការទំនាក់ទំនងនឹងផ្តោតសំខាន់ទៅលើល្បឿនក្នុងការតភ្ជាប់ជាងអ្វីផ្សេងទៀតទាំងអស់ ក្នុងនោះរួមមានប្រព័ន្ធ 4G នេះផងដែរ។ ប្រព័ន្ធ 4G
អាចផ្តល់ល្បឿនក្នុងការ Download Data ឬទិន្នន័យបា
នលឿនរហូតដល់ 100 Mbps សំរាប់អ្នកប្រើប្រាស់ ដែលមិនស្ថិតនៅមួយកន្លែង ឬប្រើប្រាស់ក្នុងពេលកំពុងធ្វើដំណើរតាមឡា
ន ឬរទេះភ្លើង។ ឯអ្នកប្រើប្រាស់ ដែលស្ថិតនៅមួយកន្លែង ឬ
ធ្វើដំណើរដោយថ្មើរជើងវិញ នឹងទទួលបានល្បឿនក្នុងការ
Download Data ដល់ទៅ 1024 Mbps ឬ 1 Gbpsតែម្តង។
តែនៅក្នុងការប្រើប្រាស់ប្រព័ន្ធ 4G ពិតប្រាកដ ដែលផ្តល់សេវាកម្មដោយក្រុមហ៊ុននៅក្រៅប្រទេសនោះ បានបង្ហាញឲ្យឃើញថា ពេលចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទជាលើកដំបូង ល្បឿនក្នុង
ការ Download ទិន្នន័យតាមរយៈប្រព័ន្ធ 4G ទទួលបាន
ត្រឹម 20-80 Mbps ប៉ុណ្ណោះ តែវាអាចចាត់ទុកថា មានល្បឿនលឿនខ្លាំងណាស់សំរាប់ការប្រើប្រាស់អ៊ិនធើណែតជាទូទៅ។
ចំណែកឯការផ្តល់សេវាកម្មរបស់ប្រភពចែកចាយវិញ ប្រសិនបើស្ថិតនៅកន្លែងវាល ពុំមានអ្វីបិទបាំងនោះ ប្រព័ន្ធ 4G នឹងផ្ត
ល់សេវាបានរយៈចម្ងាយឆ្ងាយដល់ទៅ 30 គីឡូម៉ែត្រ តែករណីស្ថិតក្នុងអាគារនៅទីក្រុងវិញ វានឹងផ្តល់សេវាបានរយៈចម្ងាយ
ជិតត្រឹម 500 ម៉ែត្រ ទៅ 1 គីឡូម៉ែត្រប៉ុណ្ណោះ។
បច្ចេកវិទ្យារបស់ LTE
បច្ចេកវិទ្យា LTE បែងចែកការទទួល និងបញ្ជូនទិន្នន័យជា
2 ប្រភេទគឺៈ Time Division Duplex (TDD) និង
Frequency Division Duplex (FDD) ដោយបច្ចេកវិទ្យាទាំង 2 នេះ មានលក្ខណៈខុសគ្នាដូចតទៅ៖
- Time Division Duplex(TDD) គឺការបញ្ជូន ឬទទួលទិន្នន័យតាមរយៈ Downlink និង Uplink ដោយប្រើប្រាស់ហ្វ្រេកង់តែមួយ តែអាចប្រើប្រាស់ហ្វ្រេកង់ផ្សេងគ្នាខ្លះ
ក្នុងពេលមានល្បឿនលឿន តែមិនបង្កឲ្យមានលក្ខណៈខុសប្រក្រតី
កើតឡើងឡើយ។
- Frequency Division Duplex (FDD) គឺការបញ្ជូន ឬទទួលទិន្នន័យ Downlink និង Uplink ដែលបែងចែកហ្វ្រេកង់ផ្សេងៗគ្នា។
សេវាកម្ម និងកម្មវិធីដែលនឹងផ្តល់ជូនអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធ 4G
ដូចលោកអ្នកបានជ្រាបច្បាស់ហើយថា ពេលប្រព័ន្ធ 3G ត្រូវបានបើកឲ្យប្រើប្រាស់ក្នុងពេលដំបូងៗនោះ មានសេវាកម្មផ្សេ
ងៗជាច្រើនបានលេចចេញមកទាក់ទងនឹងរូបភាព សម្លេង និងផែនទី ដែលប្រព័ន្ធ 2G ពុំអាចធ្វើបាន។ ដូច្នេះហើយ នៅពេល
ប្រព័ន្ធ 4G ត្រូវបានបើកឲ្យប្រើប្រាស់បានពេញលេញនោះ សេវាកម្មផ្សេងៗនឹងចាប់ផ្តើមលេចចេញមកបន្ថែមទៀតជាមិនខាន ក្នុងនោះរួមមាន៖

ការសិក្សា: អ្នករៀននៅកន្លែងឆ្ងាយៗ នឹងអាចទាញយកទិន្នន័យ ឬវីដេអូនៃការបង្រៀនបានកាន់តែលឿន ព្រមទាំងអាច
មើលវីដេអូការបង្រៀនជា​​លក្ខណៈបន្តផ្ទាល់បានរហ័សទាន់ចិត្ត ហើយទទួលបានឱកាសស្មើនឹងអ្នករស់ក្នុងទីក្រុងដែរ។

វេជ្ជសាស្ត្រា ពេលមានល្បឿនលឿនដល់កម្រិតនេះ អ្នកប្
រើប្រាស់ដែលជាអ្នកជម្ងឺ អាចធ្វើការបញ្ជូនទិន្នន័យ ឬអាការៈរបស់ខ្លួនទៅកាន់វេជ្ជបណ្ឌិត ហើយវេជ្ជបណ្ឌិតផ្ទាល់ ក៏អាចផ្ញើវីដេអូស្ដីពីការព្យាបាលទៅកាន់វេជ្ជបណ្ឌិតដូចគ្នា ដែលស្ថិតនៅតំបន់ឆ្ងាយៗបានផងដែរ។

ការកម្សាន្ត: បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចបើក
មើលវីដេអូកម្សាន្តផ្សេងៗបានតាមរយៈប្រព័ន្ធ 3G តែពេលមានគេប្រើប្រាស់ច្រើននោះ ល្បឿនក្នុងការប្រើប្រាស់ នឹង
ប្រែជាយឺត ឬជាប់គាំង។ ប៉ុន្តែនៅពេលប្រព័ន្ធ 4G បានមកដល់ អ្នកប្រើប្រាស់នឹងអាចទាញយកវីដេអូបានយ៉ាងរហ័ស ហើយថែមទាំងមានគុណភាពខ្ពស់កម្រិត HD ថែមទៀតផង។

ការចែករំលែកបណ្តាញអ៊ិនធើណែត: ពេលប្រព័ន្ធ
4G ចាប់ផ្តើមប្រើប្រាស់បានពេញលេញនោះ តំបន់ដែលស្ថិតនៅឆ្ងាយៗ នឹងទទួលបានការប្រើប្រាស់អ៊ិនធើណែតបានកាន់តែងាយ ព្រោះក្រុមហ៊ុនផ្តល់សេវាកម្មអាចធ្វើការតម្លើងស្ថានីយ៍
មួយនៅតំបន់ឆ្ងាយៗ រួចបន្តចែកចាយទៅតំបន់ផ្សេងៗទៀតនៅជិត
នោះ ដោយមិនចាំបាច់បោះបង្គោលអង់តែននៅគ្រប់ទីកន្លែងដូចមុនទៀតឡើយ ហើយថែមទាំងមានល្បឿនលឿន ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ ព្រោះប្រព័ន្ធ 4G មានល្បឿនលឿនខ្លាំ
ងណាស់។
ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធ 4G
សព្វថ្ងៃនេះ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនបានបង្
វែរមកប្រើប្រាស់ប្រព័ន្ធ 4G បន្តិចម្តងៗហើយ ក្នុងនោះរួម
មានៈ HTC EVO 4G, HTC Droid Incredible
4G LTE, HTC Amaze 4G, HTC Sensation
4G, Samsung Galaxy Attain 4G, Samsung
Galaxy Nexus LTE, Samsung Galaxy S II
HD LTE, LG Lucid 4G, LG Optimus Pad
LTE និង The New iPad ជាដើម។

សាមកុក ប្រែនិងរៀបរៀងដោយ អ្នកឧកញ៉ាវិបុលរា ជសេនា នូ កន (1933)

រឿងសាមកុក (រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវា
ងវៃឆ្លាតបើបានអាន នឹងចេះឧបាយកលចំណានទាំងមា
នសន្ដានស្នេហាជាតិ) ជារឿងរ៉ាវផ្នែក១ កាលពីក្នុងរវាងខាងចុងសតវត្សទី 2 និងខាងដើមសតវត្សទី 3 នៃគ្រិ
ស្តសករាជ។ គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពី
ដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក ដល់
សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងសាមកុកនេះទៅលេងល្ខោន ដែលយើងហៅថាលេងហី ទើបនាំឲ្យរឿ
ងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ា
វនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រ
ងកត់ត្រាទុកជាអក្សរតមក។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយគេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង ជាដើមហេតុនាំឲ្យរឿងសាមកុកសាយ
ភាយទូទៅក្នុងប្រទេសចិន រហូតដល់ប្រទេសនានាផង។

សៀវភៅរឿងសាមកុក ប្រែចេញពីភាសាសៀម មកជាភាសា
ខ្មែរដោយ អ្នកឧកញ៉ាវិបុលរាជសេនា នូ-កន នៅទីក្រុង
ភ្នំពេញ ថ្ងៃទី 27 មេសា ឆ្នាំ 1933 ត្រូវបានបោះពុម្ព
ផ្សាយឡើងវិញជាបន្តបន្ទាប់។ លោក ណុក ដារ៉ា ដែល
ជាម្ចាស់ប្លក អក្សរសិល្ប៍ខ្មែរ គាត់បានវាយអត្ថប
ទសាឡើងវិញធ្វើជា E-book ដើម្បីចែកចាយដល់ខ្មែរគ្រប់
រូបទុកយកទៅអាន និងដើម្បីបង្កើនប្រាជ្ញា។ គាត់បានចែករឿងនេះជា 10 ភាគចប់ តែខ្ញុំបញ្ចូលឲ្យនៅតែមួយ(ចប់)ឯកសារវិញ។

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : សាមកុក
- ប្រែនិងរៀបរៀងដោយ : អ្នកឧកញ៉ាវិបុលរាជសេនា នូ កន (1933)
- វាយអត្ថបទសាឡើងវិញធ្វើជា PDF ដោយ : លោក ណុក ដារ៉ា (ម្ចាស់ប្លកអក្សរសិល្ប៍ខ្មែរ)
- ទំហំឯកសារ : 10.7 MB ប្រភេទជា : PDF មាន 1937ទំព័រចប់។
- ទីតាំងទាញយក : Google Drive
**តែបើលោកអ្នកចង់បានជា "ភាគរាយ" សូមចូលទៅទីនេះ

តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្ដេច? និពន្ធដោយព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ បកប្រែដោយភិក្ខុ ជួន ប៊ុនស៊ីម

សៀវភៅ "តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្តេច?" ជាភាសាអង់គ្លេសថា "How to Overcome Your Difficulties" ត្រូវបានសរសេរឡើងវិញដោយព្រះតេជគុណប
ណ្ឌិត ក. ស្រីធម្មានន្ទ។ នេះជាសៀវភៅមួយដែលពេញ
និយមបំផុតក្នុងចំណោមសៀវភៅទាំងឡាយដែលលោកបានសរសេរ ហើយសៀវភៅនេះផងដែរ ក៏ត្រូវបានបកប្រែទៅជាភាសាដទៃទៀតជាង 20 ភាសា។

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាង
ដូចម្ដេច?
- និពន្ធដោយ : ព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ
- បកប្រែជាភាសាខ្មែរដោយ : ភិក្ខុ ជួន ប៊ុនស៊ីម
- ទំហំឯកសារ : 276 KB ប្រភេទ : PDF (គ្មានក្រប)
- ទីតាំងទាញយក : Google Drive
- ព័ត៌មានបន្ថែមសូមចូលទៅ Dhamma Aid Cambodia

ធ្វើដូចម្ដេចទើបអាចក្លាយជាអ្នកជំនាញខាងIT ?

IT (អាយធី) ជាពាក្យកាត់របស់ information
Technology ប្រែជាភាសាខ្មែរយើងថា បច្ចេកវិជ្ជាព័ត៌មានវិទ្យាដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធ បើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខ
វិជ្ជានេះទេ។កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។
ការសិក្សាជំនាញខាង ITនៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ សិស្សនិស្សិតពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ តាមអ្នកដែលមានប
ទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអា
ងថា ដើម្បីសិក្សាជំនាញ IT នេះបានជោគជ័យយើងត្រូវ ៖

1.បង្កើនចំណេះដឹងតាមរយៈការអាន និងស្រាវជ្រាវ :
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើនដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ, សៀវភៅអេឡិចត្រូ
និក (E-books) និងឯកសារណែនាំ ឬមើលវីដេអូសម្រាប់រៀន ។

2. ធ្វើការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ :
អ្នកខ្លះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិន
ទទួលយកមតិរិះគន់ល្អៗពីមិត្តភ័ក្ដិទៀតផង។ ការប្រព្រឹត្តបែបនេះ នឹងធ្វើឲ្យគេមិនអាចទទួលបានចំណេះដឹ
ង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លា
ស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយៈ វេទិកា(forum) ការសិក្សាជាក្រុម ការចូលរួមសិក្ខាសាលា ជា
ពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។

3. អនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្តី :
កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍
នូវចំណេះដឹងដែលយើងបានរៀននោះ។ ការរៀនខាងITគឺទាមទារឲ្យយើងអនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្ដីដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ធ្
វើការងារដោយមិនគិតប្រាក់ ឬការងារបានកម្រៃទាបដែលទា
ក់ទងនឹង IT ។

4. រៀនវគ្គជំនាញខ្លីៗឲ្យបានច្រើន :
យើងគួរលៃពេលវេលាខ្លះដើម្បីចូលរៀនវគ្គជំនាញខ្លីៗ ដែលចាត់ទុកថាមានសារៈសំខាន់ និងពាក់ព័ន្ធនឹងជំនាញដែលបានរៀន ព្រោះថាមុខវិជ្ជាខ្លះអាចធ្វើឲ្យយើង
កាន់តែមានចំណេះដឹងខ្ពស់ ។

5. បង្កើនចំណេះដឹងខាងភាសាបរទេស :
មិនត្រូវមើលរំលងភាសាបរទេសឡើយ។ ទាំងក្នុងការងារ
និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសចាំបាច់មិនអាចខ្សោយបាន។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសា
អង់គ្លេសមួយដែរ ។

6. តស៊ូព្យាយាម និងអំណត់អត់ធន់ក្នុងពេលធ្វើការងា
រនិងសិក្សា :
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ។ប៉ុន្តែពេលដែលយើងអាចជម្នះលើបញ្ហាទាំងអស់នោះបាន យើងនឹងយល់ដឹងកាន់តែច្បាស់ ។

7.រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងយើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលាប្រើប្រាស់សមត្ថភាព ដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរួ
ញរា …។

សៀវភៅ វេយ្យាករណ៍ខ្មែរ (មៀច ប៉ុណ្ណ)

ក្នុងនាមយើងជាជនជាតិខ្មែរ យើងគប្បីត្រូវស្វែងយល់ឱ្យបានច្បាស់អំពីភាសាជាតិរបស់យើង។​និយាយបែបនេះមិនមែនមានន័យថាមិនឱ្យយើងរៀនភាសាបរទេសនោះទេគឺខ្ញុំគ្រាន់តែចង់ឱ្យយើងម្នាក់ចេះស្រឡាញ់ថែរក្សានិងការពារមរតកអក្សរសាស្ត្រជាតិយើងកុំឱ្យបាត់បង់។ ក្នុងកូនឯកសារដ៏តូចមួយខាងលើនេះ គឺជាឯកសារ​​របស់លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ។ វេយ្យាករណ៍គឺជា
ផ្នែកមួយដ៏សំខាន់សម្រាប់ភាសាជាតិយើង ដែលយើងជាជ
នជាតិខ្មែរគួរតែស្វែងយល់។

- ឈ្មោះសៀវភៅ : វេយ្យាករណ៍ មៀច ប៉ុណ្ណ
- និពន្ធដោយ : លោក ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ
- ទំហំឯកសារ : 539 KB ប្រភេទ : PDF (គ្មានក្រប)
- ទីតាំងទាញយក : ចុចទីនេះ

សិក្សាកម្មវិធី Microsoft PowerPoint 2010 រៀបរៀងដោយលោក លី ឆៃណាក់

Microsoft PowerPoint គឺជាឈ្មោះកម្មវិធីកុំព្យូទ័រ
ស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Microsoft។ វាត្
រូវបានបង្កើតឡើងតាំងពីឆ្នាំ 1992 មកម្ល៉េះ ដែលឋិត
ក្នុងកញ្ចប់កម្មវិធីការិយាល័យរបស់ Microsoft។ បច្ចុប្បន្ន​​គេឃើញកម្មវិធីនេះ ដំណើរការតែនៅលើប្រព័ន្ធប្
រតិបត្តិការ Windows និង Mac OS X តែប៉ុណ្ណោះ មិ
នទាន់ឃើញដំណើរការនៅលើ Android, iOS, ជាដើមនៅឡើយទេ នេះជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលគាត់គិតថា "មិនចាំបាច់"។ មកដល់ជំនាន់ 2013 នេះ PowerPoint អាចដំណើរការ ជាមួយអេក្រង់ប៉ះបញ្ជារ (touchscreen) បានហើយ។
Microsoft Office PowerPoint 2010 គឺជាកម្មវិធីមួ
យដែលសម្រាប់ប្រើនៅក្នុងការិយាល័យរដ្ឋបាល ឬកន្លែ
ងដទៃទៀតដើម្បីជួយ សម្រួលដល់ការសរសេរអត្ថបទ ឬ
បង្កើតជារូបភាពផ្សេងៗដើម្បីបង្ហាញទៅលើផ្ទាំងកំណាត់ស សម្រាប់ធ្វើការពន្យល់ ណែនាំ បង្ហាត់បង្ហាញ
ធ្វើការបង្រៀន ឬការងារដែលទាក់ទងនឹង Presentation។
ភាគច្រើនទិន្នន័យត្រូវរៀបចំជាមួយនឹង Microsoft Office
PowerPoint 2010 ហើយភ្ជាប់ computer ជាមួយនឹង
LCD Projector ដើម្បីបញ្ចាំងវាទៅលើផ្ទាំងកំណាត់ស ឬ
ក្ដាខៀនស ដើម្បីធ្វើ Presentation។

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : សិក្សាកម្មវិធី Microsoft
PowerPoint 2010
- រៀបរៀងដោយ : លោក លី ឆៃណាក់ (Email:
kompongsom4u@gmail.com)
- ទំហំឯកសារ : 6.6 MB ប្រភេទជា រូបភាពស្កេនធ្វើជា
PDF
- ទីតាំងទាញយក : សូមចុចទីនេះ
- ព័ត៌មានបន្ថែមសូមចូលទៅកាន់ :
www.kompongsom4u.blogspot.com

កំណាព្យ : ច្បាប់ប្រុស និងច្បាប់ស្រី បណ្ឌិត ម៉ឺន មៃ

នេះជាសៀវភៅច្បាប់ប្រុសច្បាប់ស្រី ដែលខ្ញុំបាទ​​បានទាញយកពីគេហទំព័រមូលនិធិខ្មែរសម្រាប់ការសិក្សា។
សៀវភៅច្បាប់ប្រុសនិងច្បាប់ស្រីនេះ ជាស្នាដៃនិពន្ធរបស់បណ្ឌិត ម៉ឺន មៃ។ អ្វីដែល​​សំខាន់យើងត្រូវតែដឹងនោះ គឹ
កំណាព្យនេះ​​ត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ជូលទៅក្នុងកម្មវិធីសិក្សាលើមុខវិជ្ជាភាសាខ្មែរទៀតផង។ :D លោកអ្នកអាចទាញយកទុកអាន​​បាន។

៙ ព័ត៌មានទាញយកច្បាប់ប្រុស ៖
- ឈ្មោះសៀវភៅ : ច្បាប់ប្រុស
- វាយបញ្ជូលដោយ : លោក ហ៊ត គឹមសេង
- ទំហំឯកសារ : 362 KB ប្រភេទជា PDF
- ទីតាំងទាញយក : សូមចុចទីនេះ

៙ ព័ត៌មានទាញយកច្បាប់ស្រី ៖
- ឈ្មោះសៀវភៅ : ច្បាប់ស្រី
- វាយបញ្ជូលដោយ : លោក ហ៊ត គឹមសេង
- ទំហំឯកសារ : 650 KB ប្រភេទជា PDF
- ទីតាំងទាញយក : សូមចុចទីនេះ

ផ្ញើសារគ្មានឈ្មោះជាមួយ Anonymous Mailer បង្កើតដោយកូនខ្មែរ

នេះជាកម្មវិធីផ្ញើរសារអនាមិកមួយដែលបង្កើតដោយ​​លោកលាម លីដារ៉ា។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២។ សង្ឈឹមថាកម្មវិធីនេះ​​នឹង​​​អាច​​បំពេញតម្រូវការរបស់លោកអ្នក​​និងសង្ឈឹមថា លោកអ្នក​​មិនយកកម្មវិធីនេះទៅប្រើក្នុងបំណងអាក្រក់ណាមួយឡើយ ។ សូមមើល​​មតិទាំងស្រុងពីអ្នកបង្កើតផ្ទាល់ខាងក្រោម
៙ មតិយោបល់ ៖ ដើម្បីលើកស្ទួយភាសាខ្មែរ និងចង់ឱ្យប្រជាជនខ្មែរមានកម្មវិធីកុំព្យូទ័រជាភាសាជាតិរបស់ខ្លួន គេហទំព័រ “ដើម្បីសិស្ស និស្សិតខ្មែរ” បានខិត
ខំបង្កើតកម្មវិធីក្នុងពុម្ពអក្សរខ្មែរយូនីកូដ និងដាក់ឱ្យទាញយក ដោយសេរី និងមិនតម្រូវឱ្យបង់ប្រាក់។ លើកនេះក៏មិនខុសពីលើកមុនដែរ គេហ​​ទំព័រ “ ដើម្បីសិស្ស និស្សិតខ្មែរ ” សូម​​ផ្សព្វផ្សាយកម្មវិធីជាភាសាខ្មែរមួយទៀតដែលមានសមត្ថភាពអាចផ្ញើរសារទៅកាន់ ប្រអប់សារអេឡិចត្រូនិច ដោយមិនចាំបាច់ប្រើប្រាស់គណនី សា
រអេឡិចត្រូនិច របស់លោកអ្នក។
៙ លក្ខណៈពិសេសរបស់កម្មវិធីនេះ ៖
១. អ្នកផ្ញើអាចប្រើប្រាស់ឈ្មោះអ្នកផ្ញើ​​ដោយសេរី។
២. អ្នកផ្ញើអាចប្រើប្រាស់អាស័យដ្ឋានអ្នកផ្ញើដោយ
សេរី (ក្នុង​​ទម្រង់ abc@company.com)។
៣. មានរូបរាងជាភាសាខ្មែរ។
៤. សារដែលបានផ្ញើ មិនត្រូវបានចម្រោះចូលទីតាំង
Spam នៃប្រអប់សំបុត្រឡើយ។​​
៙ ទាញយក ៖
- ឈ្មោះកម្មវិធី ៖ Anonymous Mail
- អ្នកបង្កើត ៖ លោក លាម លីដារ៉ា
- ទីតាំងទាញយក ៖ Google Drive

សៀវភៅរៀនជុសជុលកុំព្យូទ័រដោយខ្លួនឯងជាភាសាខ្មែរ

រាល់ថ្ងៃបច្ចេកវិទ្យាកាន់តែរីកចម្រើនហើយអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក៏មានកាន់តែច្រើន ហើយដែរ ជាពិសេសគឺប្រើប្រាស់កុំព្យូទ័រ ។ កាលដែលអ្នកប្រើប្រាស់អ្នកតែងតែ មានជួបប្រទះនឹងបញ្ហាខ្លះៗ ដូចជានៅពេលដែលអ្នកប្រើវាទៅវាមានបញ្ហាដូចជា Eroor ហើយគាំងជាដើម។ សៀវភៅនេះនឹងជួយលោកអ្នកមិនឱ្យចំណាយថវិកាច្រើនក្នុងការជួសជុល ពិសេសគឹមិនចំណាយ​​ពេលវេលានៅពេលមានការខូចខាតបន្តិចបន្តួច។ :D
៙ ពត៌មានទាញយក ៖
- ឈ្មោះសៀវភៅ ៖ សៀវភៅរៀនជុសជុលកុំព្យូទ័រដោយខ្លួនឯង
- អ្នករៀបរៀង ៖ សុង ប៊ុនថាន
- លក្ខណៈសៀវភៅ ៖ ជា PDF គ្មានក្រប
- ទំហំ ៖ 1.09 MB
- ទីតាំងទាញយក ៖ Google Drive

របៀបបង្កើតរូបភាពដោយខ្លួនឯងដាក់ក្នុងប្រអប់ជជែកកម្សាន្ត Facebook

នៅប្រទេសកម្ពុជា ចំនួនអ្នកលេង Facebook មានកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមខ្ញុំដឹង
កម្ពុជាមានចំនួនអ្នកលេង Facebookដែលជាប់ចំណាត់ថ្នាក់ទីកៅសិបជាង បើធៀបទៅនឹងចំនួនប្រទេសទូទាំងពិភពលោក។ Facebook មិនបានចាប់អារម្មណ៍ធ្វើឲ្យមុ
ខងារជជែករបស់ខ្លួនមានរូបភាព​​ថ្មីៗស្អាតៗ សម្រាប់អ្នកចូលចិត្តលេង Chat ដែលនិយម​​បង្ហាញរូបអារម្មណ៍ឲ្យគ្នាតាមរយៈកូនរូបភាពនោះទេ គឺបានត្រឹមតែ
អាចដាក់ "​កូនរូបទឹកមុខ" តែប៉ុណ្ណោះ វាមិនគ្រប់គ្រាន់ទេនៅពេលចង់សម្ដែងពីអារម្មណ៍ប្លែកទៅកាន់ដៃគូ សន្
ទនានោះ។ ពេលនេះប្លក់​​​អាសត្វចម្លែក​​ សូមបង្ហាញជូនអំពីរបៀបអាចឲ្យលោកអ្នកយករូបភាពដែលខ្លួន
មាន យកទៅបង្ហាញក្នុងប្រអប់ជជែករបស់ Facebook
បាន ដោយអនុវត្តន៍តាមជំហានងាយស្រួល និងខ្លីដូចខាងក្រោមនេះ ៖
- ចូលទៅកាន់គេហទំព័រ http://smileychatcodes.com/
facebook-smiley-chat-codes/
- ត្រង់កន្លែង File: លោកអ្នកត្រូវចុចលើឆ្នុច
Browse... ដើម្បីចូលទៅយករូបដែលមានក្នុងកុំព្យូទ័រ។
- ចូលទៅ​​រករូបដែលអ្នកទុកក្នុងកុំព្យូទ័រ (លោកអ្នកគួរធ្វើឲ្យរូបភាពទំហំតូច ឧទាហរណ៍ រូបភាពមិនលើសពី
400pixel ដើម្បីឲ្យផ្ទុកដំណើរការលឿន)
- ចុចបើកវា (Open) ហើយចុច Upload Now.
- រង់ចាំដល់គេហទំព័រផ្ទុករូបភាពហើយ នោះលោកអ្នកនឹ
ងបាន "​កូដរូប" សូម Copy វាទុកសិន។
- ចូលទៅកាន់គណនី Facebook របស់លោកអ្នក, រួចជ្រ
ើសយកនរណាម្នាក់ដើម្បីសាកល្បង ដោយបិទភ្ជាប់ "កូ
ដរូប" ក្នុងប្រលោះសរសេរអក្សរ >> រួចចុចបញ្ចូល
(Enter) នោះលោកអ្នកនឹងទទួលបានរូបដែលលោកអ្នក
អ្នកធ្វើ។ សូមមើលឧទាហរណ៍ខាងក្រោមនេះ ៖
៙ សំគាល់ ៖ មានពេលខ្លះរូបដែលដាក់បញ្ចូលនោះវាប
ែរជាចេញសញ្ញាសួរ (?) ទៅ នោះមកពីកំហុសរបស់គេហទំ
ព័រ smileychatcodes ដែលធ្វើរូប​​មក Error ។ គេហទំព័រ
smileychatcodes នៅមានសេវាកម្មផ្សេងៗទៀតដែល
ទាក់ទងនឹង Facebook សូមស្វែងយល់ដោយខ្លួនឯង។

កាត់តរូបភាពជាមួយនឹងកម្មវិធីចិន (XiuXiu)

ថ្វីត្បិតតែកម្មវិធី Adobe Phototshop អាចបំពេញតម្រូវការរបស់លោកអ្នកក្នុងការកាត់តរូបភាពក៏ដូចជា​​ការរចនារូបភាពនានាជាដើមក្តីយើងក៏ត្រូវការប្រើកម្មវិធីរចនាខុសពីកម្មវិធី Photoshop ដែរព្រោះថា មានអ្នកខ្លះមិនសូវចេះប្រើ Photoshop អាចប្រើជាមួយកម្មវិធីនេះបាន ទោះបីជា​​ផ្ទៃកម្មវិធីជាអក្សរចិនក៏ដោយ។កម្ម​​វិធីនេះ (XiuXiu) មានសមត្ថភាពមិន​​ចាញ់ Photoshop ប៉ុន្មានទេ។ ក្នុងពេលតម្លើងកម្មវិធីនេះអ្នកគ្រាន់តែ
ចុចតាមដែលវាឱ្យរហូតដល់ចប់ទៅជាការស្រេចគ្មានបញ្ហាអី​​ឡើយ។​ សូមអានពត៌មាន​​អំពីការទាញយកកម្មវិធី
នេះដូចតទៅ ៖

៙ ពត៌មានទាញយក ៖
- ឈ្មោះកម្មវិធី ៖ XiuXiu
- ប្រភេទ File ៖ EXE
- ទំហំកម្មវិធី ៖ 16.5 MB
- កន្លែងទាញយក ៖ Dropbox

Pages (67)1234 Next

Recent comments

 

Sample text

Sample Text

Sample Text

 
h
c
e
t
i
g
n
a
e
l