ប៊ូតុងបញ្ជា (mic control) ដែលបានភ្ជាប់មកជា
មួយកាស iPhone ជាទូទៅមានតែប៊ូតុងបីប៉ុណ្ណោះ
គឺ ប៊ូតុង + សម្រាប់ដំឡើងសំឡេង ប៊ូតុង- សម្រាប់ប
ន្ថយសំឡេង និងប៊ូតុងកណ្ដាលសម្រាប់បិទឬទទួ
លទូរស័ព្ទនិងចាក់បទចម្រៀង។ ចុះបើចង់ប្ដូរបទច
ម្រៀងទៅមុខឬថយក្រោយឬបញ្ជាលើមុខងារផ្សេងៗ
ទៀតធ្វើម៉េចទៅ? ដើម្បីបញ្ចប់ចម្ងល់នេះខ្ញុំ
បានដកស្រង់គន្លឹះខ្លីៗក្នុងការប្រើប្រាស់ប៊ូតុង
បញ្ជានេះតាមជំហានដូចខាងក្រោម៖
១. គន្លឹះប្រើប៊ូតុងបញ្ជាពេល ចាក់ចម្រៀង,
audio book ឬ វីដេអូ
- បិទឬចាក់បទចម្រៀង > ចុចប៊ូតុងកណ្ដាល ១ដង
- ប្ដូរបទចម្រៀងទៅមុខ > ចុចប៊ូតុងកណ្ដាល ២ដ
ង
- ខារបទចម្រៀងទៅមុខឲ្យលឿន > ចុចប៊ូតុងកណ្ដ
ាល ២ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យជាប់
- ប្ដូរបទចម្រៀងថយក្រោយ > ចុចប៊ូតុងកណ្ដាល
៣ដង
- ខារបទចម្រៀងថយក្រោយឲ្យលឿន > ចុចប៊ូតុងក
ណ្ដាល ៣ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យ ជ
ាប់
- បន្ថែមសំឡេង > ចុចប៊ូតុង +
- បន្ថយសំឡេង > ចុចប៊ូតុង -
២. គន្លឹះប្រើប៊ូតុងបញ្ជាពេល ទូរស័ព្ទ
- ទទួលទូរស័ព្ទ > ចុចប៊ូតុងកណ្ដាល ១ដង
- បិទទូរស័ព្ទ> ចុចប៊ូតុងកណ្ដាល ១ដង
- មិនទទួលទូរស័ព្ទ > ចុចប៊ូតុងកណ្ដាលឲ្យជាប់
រយៈពេល ២វីនាទី រួចដកដៃចេញ។
- ទុកអ្នកដែលកំពុងនិយាយចោលរួចប្ដូរទៅនិយា
យជាមួយអ្នកទូរស័ព្ទចូលថ្មី> ចុចប៊ូតុង កណ្
ដាលឲ្យជាប់រយៈពេល ២វីនាទីបន្ទាប់មកដកដៃ
ចេញរហូតដល់ឭសំឡេង beep ពីរដង។
៣. គន្លឹះប្រើប៊ូតុងបញ្ជាជាមួយ Voice control
ចុចប៊ូតុងកណ្ដាលឲ្យជាប់រហូតឮសំឡេងរោទ៍មួយ
ដង។ ភ្លាមនោះអ្នកអាចប្រើប្រាស់ Voice
control នៅលើ iPhoneបានហើយ។
ផ្សាយបន្តពី : https://sabay.com.kh
No comments :
Post a Comment