រឿងសាមកុក (រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវា
ងវៃឆ្លាតបើបានអាន នឹងចេះឧបាយកលចំណានទាំងមា
នសន្ដានស្នេហាជាតិ) ជារឿងរ៉ាវផ្នែក១ កាលពីក្នុងរវាងខាងចុងសតវត្សទី 2 និងខាងដើមសតវត្សទី 3 នៃគ្រិ
ស្តសករាជ។ គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពី
ដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក ដល់
សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងសាមកុកនេះទៅលេងល្ខោន ដែលយើងហៅថាលេងហី ទើបនាំឲ្យរឿ
ងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ា
វនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រ
ងកត់ត្រាទុកជាអក្សរតមក។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយគេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង ជាដើមហេតុនាំឲ្យរឿងសាមកុកសាយ
ភាយទូទៅក្នុងប្រទេសចិន រហូតដល់ប្រទេសនានាផង។
សៀវភៅរឿងសាមកុក ប្រែចេញពីភាសាសៀម មកជាភាសា
ខ្មែរដោយ អ្នកឧកញ៉ាវិបុលរាជសេនា នូ-កន នៅទីក្រុង
ភ្នំពេញ ថ្ងៃទី 27 មេសា ឆ្នាំ 1933 ត្រូវបានបោះពុម្ព
ផ្សាយឡើងវិញជាបន្តបន្ទាប់។ លោក ណុក ដារ៉ា ដែល
ជាម្ចាស់ប្លក អក្សរសិល្ប៍ខ្មែរ គាត់បានវាយអត្ថប
ទសាឡើងវិញធ្វើជា E-book ដើម្បីចែកចាយដល់ខ្មែរគ្រប់
រូបទុកយកទៅអាន និងដើម្បីបង្កើនប្រាជ្ញា។ គាត់បានចែករឿងនេះជា 10 ភាគចប់ តែខ្ញុំបញ្ចូលឲ្យនៅតែមួយ(ចប់)ឯកសារវិញ។
៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : សាមកុក
- ប្រែនិងរៀបរៀងដោយ : អ្នកឧកញ៉ាវិបុលរាជសេនា នូ កន (1933)
- វាយអត្ថបទសាឡើងវិញធ្វើជា PDF ដោយ : លោក ណុក ដារ៉ា (ម្ចាស់ប្លកអក្សរសិល្ប៍ខ្មែរ)
- ទំហំឯកសារ : 10.7 MB ប្រភេទជា : PDF មាន 1937ទំព័រចប់។
- ទីតាំងទាញយក : Google Drive
**តែបើលោកអ្នកចង់បានជា "ភាគរាយ" សូមចូលទៅទីនេះ ។
No comments :
Post a Comment