ចំណូល​មើល​ប្លក

Latest Tweets

ក្ដៅស្រួយៗ

អត្ថបទ​ចៃដន្យ

href - the URL of the Facebook Page for this Like Box. Note: After July 2013 migration, href should be an absolute URL width - the width of the plugin in pixels. Default width: 300px. height - the height of the plugin in pixels. The default height varies based on number of faces to display, and whether the stream is displayed. With the stream displayed, and 10 faces the default height is 556px. With no faces, and no stream the default height is 63px. colorscheme - the color scheme for the plugin. Options: 'light', 'dark' show_faces - specifies whether or not to display profile photos in the plugin. Default value: true. stream - specifies whether to display a stream of the latest posts from the Page's wall header - specifies whether to display the Facebook header at the top of the plugin. show_border - specifies whether or not to show a border around the plugin, default true. Set to false to style the iframe with your custom CSS. force_wall - for Places, specifies whether the stream contains posts from the Place's wall or just checkins from friends. Default value: false.


Blogger Widgets

Wikipedia

Search results

Pages - Menu

Blog Archive

Monday, September 23, 2013

ធ្វើដូចម្ដេចទើបអាចក្លាយជាអ្នកជំនាញខាងIT ?

IT (អាយធី) ជាពាក្យកាត់របស់ information
Technology ប្រែជាភាសាខ្មែរយើងថា បច្ចេកវិជ្ជាព័ត៌មានវិទ្យាដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធ បើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខ
វិជ្ជានេះទេ។កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។
ការសិក្សាជំនាញខាង ITនៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ សិស្សនិស្សិតពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ តាមអ្នកដែលមានប
ទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអា
ងថា ដើម្បីសិក្សាជំនាញ IT នេះបានជោគជ័យយើងត្រូវ ៖

1.បង្កើនចំណេះដឹងតាមរយៈការអាន និងស្រាវជ្រាវ :
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើនដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ, សៀវភៅអេឡិចត្រូ
និក (E-books) និងឯកសារណែនាំ ឬមើលវីដេអូសម្រាប់រៀន ។

2. ធ្វើការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ :
អ្នកខ្លះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិន
ទទួលយកមតិរិះគន់ល្អៗពីមិត្តភ័ក្ដិទៀតផង។ ការប្រព្រឹត្តបែបនេះ នឹងធ្វើឲ្យគេមិនអាចទទួលបានចំណេះដឹ
ង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លា
ស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយៈ វេទិកា(forum) ការសិក្សាជាក្រុម ការចូលរួមសិក្ខាសាលា ជា
ពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។

3. អនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្តី :
កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍
នូវចំណេះដឹងដែលយើងបានរៀននោះ។ ការរៀនខាងITគឺទាមទារឲ្យយើងអនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្ដីដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ធ្
វើការងារដោយមិនគិតប្រាក់ ឬការងារបានកម្រៃទាបដែលទា
ក់ទងនឹង IT ។

4. រៀនវគ្គជំនាញខ្លីៗឲ្យបានច្រើន :
យើងគួរលៃពេលវេលាខ្លះដើម្បីចូលរៀនវគ្គជំនាញខ្លីៗ ដែលចាត់ទុកថាមានសារៈសំខាន់ និងពាក់ព័ន្ធនឹងជំនាញដែលបានរៀន ព្រោះថាមុខវិជ្ជាខ្លះអាចធ្វើឲ្យយើង
កាន់តែមានចំណេះដឹងខ្ពស់ ។

5. បង្កើនចំណេះដឹងខាងភាសាបរទេស :
មិនត្រូវមើលរំលងភាសាបរទេសឡើយ។ ទាំងក្នុងការងារ
និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសចាំបាច់មិនអាចខ្សោយបាន។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសា
អង់គ្លេសមួយដែរ ។

6. តស៊ូព្យាយាម និងអំណត់អត់ធន់ក្នុងពេលធ្វើការងា
រនិងសិក្សា :
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ។ប៉ុន្តែពេលដែលយើងអាចជម្នះលើបញ្ហាទាំងអស់នោះបាន យើងនឹងយល់ដឹងកាន់តែច្បាស់ ។

7.រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងយើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលាប្រើប្រាស់សមត្ថភាព ដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរួ
ញរា …។

No comments :

Post a Comment

Pages (67)1234 Next

Recent comments

 

Sample text

Sample Text

Sample Text

 
h
c
e
t
i
g
n
a
e
l