ប្រព័ន្ធ 4G គឺជាបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែប្រភេទថ្មី
ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ ហើយវាត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា Long Term Evolution ឬសរសេរជាអក្សរកាត់ថា LTE។ ប្រព័ន្ធ 4G គឺជាបច្ចេកវិទ្យាថ្មី ដែលអភិវឌ្ឍឡើង ដើម្បីបំពេញកង្វះខាតក្នុងការទទួល
ឬបញ្ជូនទិន្នន័យ ដោយប្រើបច្ចេកវិទ្យាចាស់ៗដូចជាប្រព័ន្ធ
GSM / GPRS / EDGE។ ប្រព័ន្ធ 4G ឬ LTE នេះ ត្រូវបានគេចាត់ទុកជាបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី 4 ប្រកបដោ
យសមត្ថភាពខ្ពស់។
ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទមកទល់ពេ
លបច្ចុប្បន្ននេះ បានឆ្លងកាត់បច្ចេកវិទ្យា 3 ជំនាន់រួចមក
ហើយ ដោយបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី 1 ប្រើប្រាស់ប្រព័ន្ធ
Analog រួចរីឯជំនាន់ទី 2 (2G) វិញ ប្រើប្រាស់ប្រព័ន្ធ
GPRS និង EDGE។ រហូតមកដល់ជំនាន់ទី 3 នេះ គេបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 3G ដែលក្នុងប្រព័ន្ធនេះ បាន
បំពាក់បច្ចេកវិទ្យា HSDPA សំរាប់ការ Download និ
ង HSUPA សំរាប់ការ Upload។ បច្ចេកវិទ្យា 3G ក៏ត្រូវបានគេធ្វើការ Upgrade ទៅជា 3.5G, 3.75G ឬ
3.9G ដើម្បីឲ្យប្រសិទ្ធភាពក្នុងការប្រើប្រាស់មានកម្រិតកាន់តែខ្ពស់ផងដែរ។ ចុងក្រោយនេះ គេបានធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 4G LTE បន្តទៀត ក្នុងគោលបំណងធ្វើឲ្យការបញ្ជូន និងទទួលទិន្នន័យកាន់តែមានប្រសិទ្ធភាពអស្ចារ្យជាងមុនទៅទៀត។
ល្បឿនរបស់ប្រព័ន្ធ 4G
ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាក្នុងការទំនាក់ទំនងនឹងផ្តោតសំខាន់ទៅលើល្បឿនក្នុងការតភ្ជាប់ជាងអ្វីផ្សេងទៀតទាំងអស់ ក្នុងនោះរួមមានប្រព័ន្ធ 4G នេះផងដែរ។ ប្រព័ន្ធ 4G
អាចផ្តល់ល្បឿនក្នុងការ Download Data ឬទិន្នន័យបា
នលឿនរហូតដល់ 100 Mbps សំរាប់អ្នកប្រើប្រាស់ ដែលមិនស្ថិតនៅមួយកន្លែង ឬប្រើប្រាស់ក្នុងពេលកំពុងធ្វើដំណើរតាមឡា
ន ឬរទេះភ្លើង។ ឯអ្នកប្រើប្រាស់ ដែលស្ថិតនៅមួយកន្លែង ឬ
ធ្វើដំណើរដោយថ្មើរជើងវិញ នឹងទទួលបានល្បឿនក្នុងការ
Download Data ដល់ទៅ 1024 Mbps ឬ 1 Gbpsតែម្តង។
តែនៅក្នុងការប្រើប្រាស់ប្រព័ន្ធ 4G ពិតប្រាកដ ដែលផ្តល់សេវាកម្មដោយក្រុមហ៊ុននៅក្រៅប្រទេសនោះ បានបង្ហាញឲ្យឃើញថា ពេលចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទជាលើកដំបូង ល្បឿនក្នុង
ការ Download ទិន្នន័យតាមរយៈប្រព័ន្ធ 4G ទទួលបាន
ត្រឹម 20-80 Mbps ប៉ុណ្ណោះ តែវាអាចចាត់ទុកថា មានល្បឿនលឿនខ្លាំងណាស់សំរាប់ការប្រើប្រាស់អ៊ិនធើណែតជាទូទៅ។
ចំណែកឯការផ្តល់សេវាកម្មរបស់ប្រភពចែកចាយវិញ ប្រសិនបើស្ថិតនៅកន្លែងវាល ពុំមានអ្វីបិទបាំងនោះ ប្រព័ន្ធ 4G នឹងផ្ត
ល់សេវាបានរយៈចម្ងាយឆ្ងាយដល់ទៅ 30 គីឡូម៉ែត្រ តែករណីស្ថិតក្នុងអាគារនៅទីក្រុងវិញ វានឹងផ្តល់សេវាបានរយៈចម្ងាយ
ជិតត្រឹម 500 ម៉ែត្រ ទៅ 1 គីឡូម៉ែត្រប៉ុណ្ណោះ។
បច្ចេកវិទ្យារបស់ LTE
បច្ចេកវិទ្យា LTE បែងចែកការទទួល និងបញ្ជូនទិន្នន័យជា
2 ប្រភេទគឺៈ Time Division Duplex (TDD) និង
Frequency Division Duplex (FDD) ដោយបច្ចេកវិទ្យាទាំង 2 នេះ មានលក្ខណៈខុសគ្នាដូចតទៅ៖
- Time Division Duplex(TDD) គឺការបញ្ជូន ឬទទួលទិន្នន័យតាមរយៈ Downlink និង Uplink ដោយប្រើប្រាស់ហ្វ្រេកង់តែមួយ តែអាចប្រើប្រាស់ហ្វ្រេកង់ផ្សេងគ្នាខ្លះ
ក្នុងពេលមានល្បឿនលឿន តែមិនបង្កឲ្យមានលក្ខណៈខុសប្រក្រតី
កើតឡើងឡើយ។
- Frequency Division Duplex (FDD) គឺការបញ្ជូន ឬទទួលទិន្នន័យ Downlink និង Uplink ដែលបែងចែកហ្វ្រេកង់ផ្សេងៗគ្នា។
សេវាកម្ម និងកម្មវិធីដែលនឹងផ្តល់ជូនអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធ 4G
ដូចលោកអ្នកបានជ្រាបច្បាស់ហើយថា ពេលប្រព័ន្ធ 3G ត្រូវបានបើកឲ្យប្រើប្រាស់ក្នុងពេលដំបូងៗនោះ មានសេវាកម្មផ្សេ
ងៗជាច្រើនបានលេចចេញមកទាក់ទងនឹងរូបភាព សម្លេង និងផែនទី ដែលប្រព័ន្ធ 2G ពុំអាចធ្វើបាន។ ដូច្នេះហើយ នៅពេល
ប្រព័ន្ធ 4G ត្រូវបានបើកឲ្យប្រើប្រាស់បានពេញលេញនោះ សេវាកម្មផ្សេងៗនឹងចាប់ផ្តើមលេចចេញមកបន្ថែមទៀតជាមិនខាន ក្នុងនោះរួមមាន៖
ការសិក្សា: អ្នករៀននៅកន្លែងឆ្ងាយៗ នឹងអាចទាញយកទិន្នន័យ ឬវីដេអូនៃការបង្រៀនបានកាន់តែលឿន ព្រមទាំងអាច
មើលវីដេអូការបង្រៀនជាលក្ខណៈបន្តផ្ទាល់បានរហ័សទាន់ចិត្ត ហើយទទួលបានឱកាសស្មើនឹងអ្នករស់ក្នុងទីក្រុងដែរ។
វេជ្ជសាស្ត្រា ពេលមានល្បឿនលឿនដល់កម្រិតនេះ អ្នកប្
រើប្រាស់ដែលជាអ្នកជម្ងឺ អាចធ្វើការបញ្ជូនទិន្នន័យ ឬអាការៈរបស់ខ្លួនទៅកាន់វេជ្ជបណ្ឌិត ហើយវេជ្ជបណ្ឌិតផ្ទាល់ ក៏អាចផ្ញើវីដេអូស្ដីពីការព្យាបាលទៅកាន់វេជ្ជបណ្ឌិតដូចគ្នា ដែលស្ថិតនៅតំបន់ឆ្ងាយៗបានផងដែរ។
ការកម្សាន្ត: បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចបើក
មើលវីដេអូកម្សាន្តផ្សេងៗបានតាមរយៈប្រព័ន្ធ 3G តែពេលមានគេប្រើប្រាស់ច្រើននោះ ល្បឿនក្នុងការប្រើប្រាស់ នឹង
ប្រែជាយឺត ឬជាប់គាំង។ ប៉ុន្តែនៅពេលប្រព័ន្ធ 4G បានមកដល់ អ្នកប្រើប្រាស់នឹងអាចទាញយកវីដេអូបានយ៉ាងរហ័ស ហើយថែមទាំងមានគុណភាពខ្ពស់កម្រិត HD ថែមទៀតផង។
ការចែករំលែកបណ្តាញអ៊ិនធើណែត: ពេលប្រព័ន្ធ
4G ចាប់ផ្តើមប្រើប្រាស់បានពេញលេញនោះ តំបន់ដែលស្ថិតនៅឆ្ងាយៗ នឹងទទួលបានការប្រើប្រាស់អ៊ិនធើណែតបានកាន់តែងាយ ព្រោះក្រុមហ៊ុនផ្តល់សេវាកម្មអាចធ្វើការតម្លើងស្ថានីយ៍
មួយនៅតំបន់ឆ្ងាយៗ រួចបន្តចែកចាយទៅតំបន់ផ្សេងៗទៀតនៅជិត
នោះ ដោយមិនចាំបាច់បោះបង្គោលអង់តែននៅគ្រប់ទីកន្លែងដូចមុនទៀតឡើយ ហើយថែមទាំងមានល្បឿនលឿន ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ ព្រោះប្រព័ន្ធ 4G មានល្បឿនលឿនខ្លាំ
ងណាស់។
ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធ 4G
សព្វថ្ងៃនេះ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនបានបង្
វែរមកប្រើប្រាស់ប្រព័ន្ធ 4G បន្តិចម្តងៗហើយ ក្នុងនោះរួម
មានៈ HTC EVO 4G, HTC Droid Incredible
4G LTE, HTC Amaze 4G, HTC Sensation
4G, Samsung Galaxy Attain 4G, Samsung
Galaxy Nexus LTE, Samsung Galaxy S II
HD LTE, LG Lucid 4G, LG Optimus Pad
LTE និង The New iPad ជាដើម។
No comments :
Post a Comment