ចំណូល​មើល​ប្លក

Latest Tweets

ក្ដៅស្រួយៗ

អត្ថបទ​ចៃដន្យ

href - the URL of the Facebook Page for this Like Box. Note: After July 2013 migration, href should be an absolute URL width - the width of the plugin in pixels. Default width: 300px. height - the height of the plugin in pixels. The default height varies based on number of faces to display, and whether the stream is displayed. With the stream displayed, and 10 faces the default height is 556px. With no faces, and no stream the default height is 63px. colorscheme - the color scheme for the plugin. Options: 'light', 'dark' show_faces - specifies whether or not to display profile photos in the plugin. Default value: true. stream - specifies whether to display a stream of the latest posts from the Page's wall header - specifies whether to display the Facebook header at the top of the plugin. show_border - specifies whether or not to show a border around the plugin, default true. Set to false to style the iframe with your custom CSS. force_wall - for Places, specifies whether the stream contains posts from the Place's wall or just checkins from friends. Default value: false.


Blogger Widgets

Wikipedia

Search results

Pages - Menu

Blog Archive

Sunday, October 20, 2013

How to connect to internet using the bluetooth dongle

hi guy In these days internet is the
most important thing in this world it is
available everywhere with lots of
information and tons of videos and any
other thing you wanna get or you
wanna see. this is my first blog and
now come to the point i am gonna tell
you how to connect to the internet
using blutooth.
the things you gonna need
1. A PC with
2. bluetooth dongle(device can be of
different manufacturers.
3. A mobile phone which have an
option for connecting to internet which
is
dial-up networking or access point
connection. (this option can be in
multimedia mobile and
any android device)

first of all connect your bluetooth
device to your pc and let it install on
your pc and when
it install successfully it will
automatically turn on.
then turn on your phone’s bluetooth
and make sure that it is visible for all
devices. now go to
the tray and right click on the
bluetooth icon and click on add a new
device it will search
your device now click on your device
and click next then enter the code for
pairing the device with
pc and now your device is paired with
pc. for connecting internet just goto
your device from
bluetooth icon and right click on your
device select dial up networking and
connect to “yout device name”
if it ask for dial up phone no. insert the
no. *99# and in access point enter the
name of access
point of your service provider(access
point may vary of different service
providers) and now
click on connect.

Thursday, October 17, 2013

សៀវភៅ បង្រៀនពីហ្វូតូហ្សបទៅ HTML

សួស្តី ប្រិយមិត្តរបស់PAGEលាងអាយទិច ថ្ងៃនេះទុំព័ររបស់ខ្ញុំបាននាំ មកនូវ សៀវភៅបង្រៀនពី Photoshop ហើយប្រែទៅជា HTML ។​

រីករាយជាមួយការទាញយកឥតគិតថ្លៃនៅទៅនេះ :)
សូមចុចទីនេះដើម្បីទាញយក

Web page Maker v3.21 Full សំរាប់អ្នក បង្កើតគេហទំព័រ

Web page Maker v3.21 Full សំរាប់អ្នកបង្កើតគេហទំព័រ
ចុចទីនេះដើម្បីទាញយក

សៀវភៅ Hacker underground hand book Image

ថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលដែលទាក់ទងទៅនឹងជំហានដំបូងដើម្បីក្លាយជាអ្នក Hacker & Cracker ។ចំនេះដឹងដែលអ្នកទទួលបានពី eBookនេះអាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងវិធីជាច្រើន:

-ដោយមានសមត្ថភាពក្នុងការគិត ស្វែងរក ដូចជា
hacker មួយ,អ្នកនឹងអាចការពារ ខ្លួនពីការវាយប្រហាររបស់ hackers ដទៃទៀត។

-អ្នកអាចចង់ស្វែងរកអាជីពមួយនៅក្នុងសីលធម៌ Hacking

-ធ្វើការងារជាធម្មតាដោយអង្គការមួយដែល hackerសីលធម៌ប្រើឧបករណ៍ដូចគ្នានិងបច្ចេកទេសដែលជា hacker
មួយដើម្បីរកឃើញនិងធានាភាពងាយរងគ្រោះ
មាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងមូល។

- ដឹងពីនិយមន័យរបស់ Hacker, ប្រភេទ Hacker, នឹងប្រវត្តិ Hacker។

- ស្គាល់ពីការ Hack Operating System (Os) ដូចជា
Window, Linuxe, Mac...។

សៀវភៅមានទំហំ៖ 83KB
Extension ជា File.pdf
ចុចនៅទីនេះ ដើម្បីទាញយក។

ចំណាំ៖ Website របស់ខ្ញុំមិនទទួលខុសត្រូវចំពោះទង្វើដែលកើតមានឡើងដោយ Hack របស់លោកអ្នកទេ ពីព្រោះអ្វីដែល Webpage របស់ខ្ញុំបាន Postនេះគឺគ្រាន់តែចង់អោយលោកអ្នកដឹងពីវាតែប៉ុណ្ណោះ។

អត្ថបទដើម ៖ ចេនឡាអាយធី

សៀវភៅ Photoshop CS5 9 in 1 All Solution Design [English Languge]

សៀវភៅនេះពិតជាល្អខ្លាំងណាស់ និងមានរៀបរាប់ជាភាសាអង់គ្លេស
សូមទាញយកទាំងអស់គ្នា ដើម្បីបង្កើនចំណេះដឹងផ្នែករចនារូបភាព៕
ចុចតំណខាងក្រោមដើម្បីទាញយក៖
               FileDap || FileWe

សៀវភៅ Adobe Photoshop Cs5 ជាភាសាខ្មែរ

កម្មវិធី Adobe Photoshop ជាកម្មវិធីមួយដែលពេញ
និយមខាងផ្នែក Design រូបភាព Logo ផ្ទាំងផ្សព្វផ្សាយ ផ្សេង ដែលវាមានមុខងារជាច្រើនសម្រាប់បំពេញនូ
វ តម្រូវការ របស់មនុស្សទូទាំងពិភពលោក។ ហើយវាក៏មានគុណប្រយោជន៏ ក្នុងការកែច្នៃរូបភាព អោយកាន់តែមា
នភាពស្រស់ស្អាត ភាពទាក់ទាញ និង ប្លែកៗផងដែរគឺវាអាស្រ័យទៅលើការ Design របស់យើងម្នា​​ក់ៗ។

សៀវភៅមានប្រភព ៖ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា
មាន ៖ ២៤១ ទំព័រ
រៀបចំដោយ ៖ Mr. Hin Puthea Lacturers of NPIC

ទាញយកនៅទីនេះ

សៀវភៅ C PROGRAM ជាភាសាខ្មែរ

សៀវភៅនេះ គឺជា សៀវភៅ C PROGRAM (មូលដ្ឋានគ្រិះនៃការសរសេកម្មវិធី ) ។
C Programភាគច្រើនគេតែងយកសិក្សានៅសាកលវិទ្យា នៅឆ្នាំទី ១ឬ ទី ២ ។
ខ្ងុំគិតថា ការរៀបសៀវភៅនេះ អាចជួយសំរួលដល់ការសិក្សារបស់ប្អូននិស្សិត IT បានមួយផ្នែកដែរ

ប្រភេទ File : PDH
ទំហំ : 1.7 MB
រៀបចំដោយ : លី ឆៃណាក់
Email : Kompongsom4u@gmail.com
ទាញយកនៅទីនេះ

សៀវភៅ VB.net ជាភាសាខ្មែរ

លាងអាយទិចសូមជូនស្នាដែកូនខ្មែរម្មាក់ដែលបានបង្កើត សៀវភៅសៀវភៅ VB.net ជាភាសាខ្មែរ ។
សៀវភៅ VB.NET ជាសៀវភៅដែលបានរៀ
បចំឡើង ដើម្បីជាជំនួយដល់ការសិក្សា និងងាយស្រួលស្វែងយល់អំពី VB.NET ។
លក្ខណៈសៀវភៅ ៖
-ជាប្រភេទ ៖ PDF
-ទំហំ ៖ 2.44 MB
-រៀបចំដោយ ៖ លី ឆៃណាក់
-បញ្ជាក់ ៖ ពុម្ភអក្សប្រើ Font KhmerOS Content
និង Khmer Element
              ទាញយកនៅទីនេះ

Wednesday, October 16, 2013

និស្សិត​ IT តស៊ូ​ពី​បាតដៃ​ទទេ រហូត​ទទួល​ជោគ​ជ័យ​បើក​​ហាងជួសជុល​កុំព្យូទ័រ​ខ្លួន​ឯង

ការ​ប្រកប​មុខ​របរ​ជួសជុល​កុំព្យូទ័រ​ជា​មុខ​របរ​មួយ​ដែល​កម្រ​ហើយ​លំបាក និង​ត្រូវ​ការ​ដើម​ទុន​ជា​ច្រើន​​ តែ​បែរ​ជា​មាន​យុវជន​ម្នាក់​បាន​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​បាត​ដៃ​ទទេ​រហូត​មាន​ហាង​ផ្ទាល់​ខ្លួន​មួយ​។ តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​​អាច​ពុះពារ​បាន​បែប​នេះ​? យុវជន​ ប៊ុន បញ្ញារុង មាន​ស្រុក​កំណើត​ នៅ​ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស​ ស្រុក​បាទី​ ខេត្ត​តាកែវ ។ ក្រោយ​ប្រលង​បាក់​ឌុប​នៅ​វិទ្យាល័យ​សុខ​អាន​ទន្លេ​បាទី​ក្នុង​ឆ្នាំ ២០០៩ រួច​មក​ បញ្ញារុង ​បាន​ចូល​បម្រើ​ការ​ងារ​ផ្នែក​ជួសជុល​កុំព្យូទ័រ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ហាង​លក់​កុំព្យូទ័រ​មួយ​កន្លែង​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ផ្នែក​ព័ត៌មាន​វិទ្យា។ មូល​ហេតុ​ដែល​ បញ្ញារុង​ រៀន​បណ្តើរ​និង​ធ្វើ​ការ​បណ្ដើរ​តាំង​ពី​ឆ្នាំ​ទី១​ គឺ​ដោយសារ​​មាន​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព​គ្រួសារ​ ដែល​មិន​សូវ​ធូរធារ​ដូច​គេ។ យុវជន​រូប​នេះប្រាប់​​ថា ៖” ​មក​ភ្នំពេញ​ដំបូង​ធ្វើ​ការ​ឲ្យ​គេ​ដោយ​ស្ម័គ្រ​ចិត្ត​ មិន​ទទួល​បាន​កម្រៃ​អ្វី​ឡើយ។ ប៉ុន្តែ​ម្ចាស់ហាង​គេ​អាណិត​ស្រលាញ់​និង​មើល​ឃើញ​ពី​ការ​ប្រឹងប្រែង​ធ្វើ​ការ​ ទើប​គេ​បាន​​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​​ខ្លះៗ​ សម្រាប់​សម្រួល​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​”។ ការ​រសាត់​ខ្លួន​ផ្សង​ព្រេង​មក​រស់​នៅ​ទីក្រុង​ដ៏​ស៊ីវិល័យ និង​ជា​ពិភពថ្មី​​សម្រាប់​យុវជន​មក​ពី​ជនបទ​ដូចជា​បញ្ញារុង​​ ពិត​ជា​មិន​ងាយស្រួល​នោះទេ ហើយ​ចៀស​មិនផុត​ពី​​ការប្រឈម​មុខ​​ដោយ​ចៀស​មិនផុត។ “ពេល​ខ្ញុំ​ចូល​សកល​វិទ្យាល័យ​ ឪពុក​ម្ដាយ​ខ្ញុំ​បាន​សន្សំ​ប្រាក់​បន្តិចបន្តួច​ដើម្បី​បង់​ខ្ញុំ​ចូល​រៀន ដូច​នេះ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ការ​ និង​បាន​សន្សំ​ប្រាក់​ម្ដង​បន្តិចៗ​រហូត​បាន​សល់​ប្រាក់​បង់​រៀន​រហូត​ដល់​ឆ្នាំ​ទី៤”។ រយៈ​ពេល​ ២​ ឆ្នាំ​ដែល​​បញ្ញា​រុង បាន​ចំណាយ​ពេល​ធ្វើការ​នៅ​ហាង​លក់​កុំព្យូទ័រ​នោះ ​​បញ្ញា​រុង ​អាច​ចេះ​ជួស​​ជុល​ Software បាន​ស្ទើរ​គ្រប់​ប្រភេទ​នៃ​កុំព្យូទ័រ ប៉ុន្តែ Hardware ចេះ​បន្តិច​បន្តួច​ ។​ ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ប្រចាំ ​​បញ្ញា​រុង បាន​​ជួប​ការ​លំបាក​ដោយ​អន្លើៗ ​​ដោយសារ​​តែ​ជា​​ការ​ងារ​ថ្មី​ស្រលាង​សម្រាប់​​គេ​ ហើយ​ធម្មតា​កូន​ជាង​តែង​តែ​មេ​ស្តី​បន្ទោស​ឲ្យ​តែ​មិន​ជា​បញ្ហា​ធំ​ដុំ​ទេ​ ។​ ជាង​នេះ​ទៅ​ទៀត​​​ បញ្ញា​រុង ​ត្រូវ​ប្រឈម​មុខ​នឹង​អតិថិជន​ខ្លះ​​ដែល​គេ​តឹង​រឹង​ ដោយ​សារ​យើង​ដោះ​ដូរ​បាត់​ខ្ចៅ​គេ​ឫ​សឹក​ខ្ចៅ​មួយ​ចំនួន​របស់​កុំព្យូទ័រ​គេ​ ពេល​នោះ​ហើយ​ដែល ​បញ្ញា​រុង ​ត្រូវ​រង​នូវ​ការ​ស្ដី​បន្ទោស​ពី​អតិថិជន​ និង​ ពី​ម្នាស់​ហាង​ផង​ដែរ ។ អ្វី​ដែល​ធ្វើ​ឲ្យ​លំបាក​ខ្លាំង​​សម្រាប់ បញ្ញា​រុង គឺ​ធ្វើ​ការ​រហូត​ដល់​យប់​ហើយ ថ្ងៃ​ខ្លះ​ លោក​​មិន​បាន​ទៅ​រៀន​ទេ​ដោយ​​ត្រូវ​ការ​បង្ហើយ​ការងារ ។​​ ជាង​នេះ​ទៅ​ទៀត​​ពេល​មក​ភ្នំពេញ​ដំបូង​ បញ្ញា​រុង ​បាន​ស្នាក់​នៅ​ជា​អ៊ុំ​​​អស់​រយៈ​ពេល ៥ ខែ​ដំបូង​ និង​បាន​ចាក​ចេញ​ទៅ​ស្នាក់​នៅ​ផ្ទះ​ជួល​តែ​ម្នាក់​ឯង​​។ បញ្ញា​រុង បាន​ប្រាប់​ពី​មូល​ហេតុ​ថា​​ ដោយសារ​ពេល​ខ្លះ​ត្រូវ​​ទៅ​ផ្ទះ​យប់​ព្រោះ​ត្រូវ​ចេញ​ពី​រៀន​នៅ​ម៉ោង​ ៨ និង ៣០ នាទី​យប់​ ទម្រាំ​តែ​ដល់​ផ្ទះ​ក្បែរ​ ៩ និង​ ៣០ នាទី​យប់ ។ ការ​រស់​នៅ​ខាង​ក្រៅ​នេះ​​ធ្វើ​ឲ្យ​​ បញ្ញា​រុង ​ត្រូវ​ចំហាយ​ខ្លាំង​បន្ថែម​ទៀត​តែ​លោក​នៅ​តែ​ដោះ​ស្រាយ​បាន​ ហើយ​ពេល​ខ្លះ​អាច​រក​លុយ​បាន​ក្រៅ​ពី​មិត្ត​ភក្តិ​ដែល​រៀន​ជាមួយ​គ្នា ​ដោយ​ជួយ​ជួសជុល​កុំព្យូទ័រ​ ។ បញ្ញា​រុងបន្ត​ថា​ គេ​​មិន​ដែល​គិត​ថា​ចង់​បាន​លុយ​ពី​មិត្តភ័ក្ដិ​ទេ ​ដោយ​ការ​រាប់​អាន​នឹង​ការ​អាណិត​ពី​មិត្តភ័ក្ដិ​ពួក​គេ​តែង​តែ​បង្ខំ​ឲ្យ​លោក​​ទទួល​យក​។ ​ក្រោយ​ចំណាយ​ ២​ឆ្នាំ​ក្នុងការ​ធ្វើការ​ស្ម័គ្រចិត្ត បញ្ញា​រុង ​បាន​ទៅ​សុំ​ធ្វើការ​នៅ​ Phea Technology នៅ​ផ្គុំ​បាក់​ទូក​ដោយ​បាន​ប្រាក់​កម្រៃ​ ១២០​ ដុល្លារ​ក្នុង​មួយ​ខែ។ បញ្ញា​រុងថា ​​មូល​ហេតុ​ដែល​មក​កាន់​កន្លែង​ថ្មី​ដោយ​សារ​សម្លឹង​ឃើញ​ថា​ ជា​កន្លែង​ដែល​ជួសជុល​ Hardware សុទ្ធ​សាធ​ អាច​ជួយ​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​ Hardware ផង​ដែរ។​​ បញ្ញា​រុង ​បាន​បន្ថែម​ថា​ ៖” ខ្ញុំ​មក​កាន់​កន្លែង​ថ្មី​ខ្ញុំ​តម្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​ដោះ​ដូរ​គ្រឿង​ដោយ​ខ្លួន​ឯង​ ទំនាក់​ទំនង​ទិញ​គ្រឿង​ដោយ​ខ្លួន​ឯង និង​ អារ​កាត់​តម្លៃ​ពី​អតិថិជន​ដោយ​ខ្លួន​ឯង​ ។ ដោយ​អ្វីៗ​ខ្ញុំ​បាន​រៀប​ចំ​ដោយ​ខ្លួន​ឯង​និង​មាន​ការ​ណែ​នាំ​ពី​ម្ចាស់​ហាង​ផង​ នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចេះ​និង​បណ្ដុះ​គំនិត​រក​ស៊ី​ និង​ជា​ឱកាស​ដែល​ខ្ញុំ​មាន​សមត្ថភាព​អាច​បើក​ហាង​មួយ​ដោយ​ខ្លួន​ឯង​បាន​ហើយ​ “។​ បញ្ញារុង បាន​អះអាង​ថា​ គេ​​បាន​សន្សំ​ប្រាក់​កម្រៃ​បន្តិច​ម្ដងៗ​រហូត​ដល់​សល់​លុយ​​ខ្លះ​អាច​​បើក​កន្លែង​ជួសជុល​កុំព្យូទ័រ​មួយ​ ដោយ​ចូល​ហ៊ុន​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​​​ដំណើរ​ការ​ជា​ធម្មតា​មក​ដល់​សព្វ​ថ្ងៃ ដែល​មាន​​នៅ​ទី​តាំង​នៅ​ ផ្លូវ​ ១៣២ សង្កាត់​ទឹក​ល្អក់​១ ផ្ដុំ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​​ និង​មាន​អតិថិជន​ដែល​ធ្លាប់​យក​ឲ្យ​គាត់​ធ្វើ​បាន​បន្ត​យក​មក​ធ្វើ​ទៀត​ពេល​មាន​បញ្ហា​ផ្សេង​ៗ​។ ក្នុង​ការ​បើក​ហាង​ជួសជុល​នេះ បញ្ញា​រុង ថា ​មាន​ហាង​ធំៗ​ខ្លះ​បាន​យក​ឲ្យ​កន្លែង​គេ​​ធ្វើ​ និង​យក​តម្លៃ​ថោក​ជាង​តម្លៃ​ហាង​។ ជាង​នេះ​ទៅ​ទៀត​លោក​នឹង​មាន​គម្រោង​បើក​បង្រៀន​ជួសជុល​ដល់​អ្នក​​ដែល​ស្រលាញ់​ផ្នែក​ជួសជុល​កុំព្យូទ័រ​ទាំង​ Hardware និង Software ផង​ដែ​រនា​ពេល​អនាគត។​ ដើម្បី​ជា​ការ​ចែក​រំលែក​ បញ្ញា​រុង ​បាន​ផ្តាំ​ថា​ មនុស្ស​ម្នាក់​ៗ​មិន​មែន​ចេះ​ដោយ​មិន​រៀន​ទេ ហើយ​ការ​ធ្វើ​ការ​ឫ​រក​ស៊ី​មិន​មែន​មាន​ភ្លាម​ទេ​ សុទ្ធ​តែ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង​។ បញ្ញា​រុង បន្ត​ថា​ សូម​កុំ​រើសអើង​មុខ​របរ​អី ​ឲ្យ​តែ​សុចរិត​ត្រឹម​ត្រូវ​​ ជា​រឿង​​ល្អ​ហើយ​៕ ប្រភព : http://news.sabay.com.kh/articles/490368

Android មិនមែនជាដៃគូ iOS ទេ​នៅ​អាមេរិក

បើ​និយាយ​ពី​​​​ចំណែក​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ​ទូទាំង​ពិភពលោក​ យើង​ឃើញ​ថា ​គ្មាន OS ណា​អាច​ឈ្នះ Android ឡើយ។ ចុះទីផ្សារ​​អាមេរិក​វិញ តើ Android អាច​យក​ឈ្នះ OS ផ្សេងៗ​បាន​ដែរ​ឬ​ទេ? តើ OS ណា​ជា​អ្នក​ដណ្តើមចំណែក​ទីផ្សារ​បាន​ច្រើន​ជាង​គេ? ទោះ​បី​ជា Android ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​​​លើ​ទីផ្សារ​ពិភពលោក​ក៏​ពិត​មែន ប៉ុន្តែ OS នេះ​នៅ​តែ​មិន​អាច​យក​​ឈ្នះ iOS របស់ Apple បាន​នោះ​ទេ​​នៅ​ទីផ្សារ​ប្រទេស​មហាអំណាច​មួយ​នេះ។ បើ​យោង​តាម​តារាង​​របាយការណ៍​ប្រចាំ ខែ មីនា របស់​ក្រុមហ៊ុន​វិភាគ Net Application បង្ហាញ​ថា លើ​ទីផ្សារ​អាមេរិក iOS ដណ្ដើម​បាន​ចំណែក​ទីផ្សារ ៦១,៤១% ចំណែក Android ទទួល​បាន​តែ ២៤,៨៥% ប៉ុណ្ណោះ​ដែល​នេះ​ជា​សញ្ញា​ស ឲ្យ​ឃើញ​ថា Android ពុំ​សូវ​មាន​ប្រជាប្រិយភាព​ទេ​នៅ​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​មួយ​នេះ៕ បើ​ចង់​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​សូម​មើល​តារាង​ខាង​ក្រោម៖

ដំឡើង Khmer Unicode ដោយ​មិន​ចាំ​បាច់ Root

ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ leangitech សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ? ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។ ដើម្បី​ដំឡើង​ Khmer Unicode តាម​វិធី​ងាយ​ស្រួល​នេះ អ្នក​ប្រើប្រាស់​ចាំ​បាច់​ដំឡើង File Khmer.apk ទៅ​ក្នុង​ទូរសព្ទ​។ ចុច​ទី​នេះ ដើម្បី​ទាញ​យក។ បន្ទាប់​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។ សាក​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។

Monday, October 14, 2013

ដោត flash ចេះ​តែ​ឱ្យ format មែន​ទេ មាន​អី​ពិបាក​ដោះស្រាយ!

កុំព្យូទ័រ​មាន​មេរោគ​ពេល​ដែល​យក​ External Hard Disk ​ឫ Flash USB ទៅ​ដោត​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ​ វា​នឹង​ឆ្លង​មេរោគ​ហើយ​អាច​បណ្ដាល​ឲ្យ​ External Hard Disk ​ឫ Flash USB បើក​មិន​ចេញ និង​បណ្ដាល​ឲ្យ​ឯកសារ​ត្រូវ​បាត់​បង់​ ដោយ​មាន​បញ្ជា​ពី​កុំព្យូទ័រ​តម្រូវ​ឲ្យ​ Format នូវ External Hard Disk ​ឫ Flash USB នោះ។ សូម​កុំ​បារម្ភ​ឲ្យ​សោះ​ឥឡូវ​បញ្ហា​ទាំង​នេះ​ត្រូវ​ដោះ​ស្រាយ​តាម​ជំហាន​ដូច​ខាង​ក្រោម ៖​​ - ដំបូង​ពេល​ដែល​ដោត​បញ្ចូល​ External Hard Disk ​ឫ Flash USB វា​បោះ​សារ​ដូច​រូប៖ - ត្រូ​វ​មាន​កម្មវិធី Find and Mount តែ​បើ​មិន​ទាន់​មាន អាច​ចុចត្រង់​នេះ ដើម្បី​ទាញ​យក។ រួច​ហើយ ដំឡើង​កម្មវិធី​នេះ​តាម​​ដំណាក់​កាល​ដូច​ខាង​ក្រោម​ ៖ ១. ទាញ​យក​ Find and Mount នៅ​ត្រង់​នេះ រូច double click ដំឡើង​កម្មវិធី​មួយ​នេះ​​ ២. ចុច​ Finish ដើម្បី​បញ្ចប់​ការ​ដំឡើង​ Find and Mount ៣. ចូល​ទៅ​កាន់​ Desktop ដើម្បី​ទៅ​បើក​កម្មវិធី Find and Mount ៤. រក​មើល​ External Hard Disk ​ឫ Flash USB ណា​ដែល​ទាមទារ​ឲ្យ​ Format នោះ​រួច​ Right Click ដើម្បី​ជ្រើស​រើស​យក​ពាក្យ​ថា Scan ៥ ចូល​ដល់​ផ្ទាំង Select and Scan method ត្រូវ​ជ្រើស​រើស Thorough Scan រួច​ជ្រើស​រើស​យក​ Scan ៦ ដំណើរការ Scan យក​ឯកសារ​នៅ​ក្នុង External Hard Disk ​ឫ Flash USB ត្រូវ​បាន​បញ្ចប់​ ៧ ពេល​ចេញ Partition 1 ហើយ​ Right Click រួច​រើស​យក​ Mount As ដើម្បី​ទាញ​យក​ឯកសារ​ពី Drive ដែល​មេរោគ​បាន​បិទ​យក​ទៅ​ដាក់​ក្នុង​ Drive ផ្សេង​មួយ​ទៀត​ទើប​អាច​មើល​ឃើញ​ឯកសារ​ទាំង​អស់ ៨ ចុង​ក្រោយ​យើង​បាន​ឃើញ​ឯកសារ​ចេញ​ពី Drive នោះ​ហើយ​បន្ទាប់​មក​យើង​អាច​ Copy ចេញ​បាន​តាម​ចិត្ត​របស់​ប្រិយ​មិត្ត

ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ Trackback

ប្រិយមិត្ត​ដែល​ប្រើប្រាស់​ឧបករណ៍​ដំណើរការ​ដោយ Android OS មិន​ថា Smartphone, Tablet ឬ Phablet នោះ​ទេ ពេល​ខ្លះ​អាច​ជួប​បញ្ហា​ទៅ​លើ Play Store បើក​ចូល​មិន​បាន។ នៅ​ពេល​អ្នក​បើក​ទៅ​កាន់ Play Store វា​នឹង​លោត​ចេញ​មក​វិញ​ក្រោយ​ចូល​បាន​ប៉ុន្មាន​វិនាទី ដែល​នេះ​ប្រាកដ​ជា​ប៉ះពាល់​ធ្វើ​ឱ្យ​ប្រិយមិត្ត​មិន​អាច Download ឬ Update នូវ​កម្មវិធី (app) ផ្សេងៗ​បាន​ឡើយ។ បញ្ហា​នេះ​កម្រ​នឹង​កើត​មាន​ណាស់ តែ​បើ​កើត​មាន​គឺ​នៅ​អំឡុង​ពេល​ធ្វើ​ការ​ Downloading ឬក៏ Updating Android Apps ថ្មីៗ​ពី Play Store។ សង្កេត​ឃើញ​ថា​អ្នក​ដែល​ជួប​បញ្ហា​បែប​នេះ ភាគ​ច្រើន​ជ្រើស​យក​វិធី Reset (Factory data reset) មក​ធ្វើ​ជា​ដំណោះ​ស្រាយ​ចម្បង តែ​នេះ​ពុំ​ជា​វិធី​ល្អ​បំផុត​នោះ​ទេ ព្រោះ​តម្រូវ​ឱ្យ​មាន​ការ Backup រាល់​ទិន្នន័យ មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បាត់​ទាំង​អស់​ក្រោយ​ពី format។ នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ សម្រាប់​អ្នក​ដែល​មាន​ឯកសារ ឬ​ទិន្នន័យ​​សំខាន់ៗ​ច្រើន​ព្រោះ​នាំ​ឱ្យ​ខាត​ពេល។ ឥឡូវ​នេះ​ លាងអាយទិច នឹង​ជម្រាប​ជូន​ពី​វិធី​ងាយៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖ ១. ជំហាន​ដំបូង​​ ចូលទៅ Setting ហើយ​ជ្រើស​យក​ពាក្យ​ថា Application manager ឬ​ពាក្យ Apps អាស្រ័យ​ទៅ​តាម​ប្រភេទ Smart Device ផ្សេង​ៗ​គ្នា ២. បន្ទាប់​មក​ Switch​ ទៅ​កាន់​ All ហើយ​ស្វែង​រក​ពាក្យ Download Manager ៣. ចុង​ក្រោយ​ ត្រូវបើក enable កម្មវិធី Download Manager ដើម្បីឱ្យ​ Process នេះ​ដំណើរ​ការ​ឡើង​វិញ​ជា​ការ​ស្រេច។ ប្រិយមិត្ត​ក៏​អាច​សាក​ល្បង​ Clear data និង Clear cache នៅ​លើ Google Play Store និង Google Play Services ឬ​អាច​ទាញ​យក Play Store ជំនាន់​ផ្សេង​មក​​ដំឡើង​ម្ដង​ទៀត​ក៏​បាន។ ទាក់​ទិន​នឹង​បញ្ហា​កើត​មាន​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​ ហើយ​ចំណុច​អវិជ្ជមាន​នេះ​​ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ការងារ​របស់ Google ជា​លើក​ដំបូង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ម្ល៉េះ។ ក្រុម​ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា Smart Device ​ជា​ច្រើន​រំពឹង​ថា​ Google កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​កែ​សម្រួល​បញ្ហា​នេះ​ឱ្យ​បាន​រួច​រាល់​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

Monday, September 23, 2013

4G គឺជាអ្វី?

ប្រព័ន្ធ 4G គឺជាបច្ចេកវិទ្យា​​ទំនាក់ទំនង​​ឥតខ្សែប្រភេទ​​ថ្មី
ដែលមានល្បឿនលឿន​​ក្នុងការ​​ប្រើប្រាស់ ហើយវាត្រូវ​​បានគេដាក់​​ឈ្មោះជាផ្លូវការ​​ថា Long Term Evolution ឬ​​សរសេរ​​ជាអក្សរកាត់​​ថា LTE។ ប្រព័ន្ធ 4G គឺជា​​បច្ចេកវិទ្យា​​ថ្មី ដែលអភិវឌ្ឍឡើង ដើម្បីបំពេញ​​កង្វះខាត​​ក្នុងការ​​ទទួល
ឬបញ្ជូន​​ទិន្នន័យ ដោយប្រើ​​បច្ចេកវិទ្យាចាស់ៗ​​ដូចជាប្រព័ន្ធ
GSM​ /​ GPRS​ / EDGE​។​ ប្រព័ន្ធ 4G​ ឬ LTE នេះ ត្រូវបាន​​គេចាត់ទុកជា​​បច្ចេកវិទ្យា​​ទូរស័ព្ទ​​ជំនាន់ទី 4​ ប្រកបដោ
យ​​សមត្ថភាព​​ខ្ពស់។​
ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទមកទល់ពេ
លបច្ចុប្បន្ននេះ បានឆ្លងកាត់បច្ចេកវិទ្យា 3 ជំនាន់រួចមក
ហើយ ដោយបច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី 1 ប្រើប្រាស់ប្រព័ន្ធ
Analog រួចរីឯជំនាន់ទី 2 (2G) វិញ ប្រើប្រាស់ប្រព័ន្ធ
GPRS និង EDGE។ រហូតមកដល់ជំនាន់ទី 3 នេះ គេបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 3G ដែលក្នុងប្រព័ន្ធនេះ បាន
បំពាក់បច្ចេកវិទ្យា HSDPA សំរាប់ការ Download និ
ង HSUPA សំរាប់ការ Upload។ បច្ចេកវិទ្យា 3G ក៏ត្រូវបានគេធ្វើការ Upgrade ទៅជា 3.5G, 3.75G ឬ
3.9G ដើម្បីឲ្យប្រសិទ្ធភាពក្នុងការប្រើប្រាស់មានកម្រិតកាន់តែខ្ពស់ផងដែរ។ ចុងក្រោយនេះ គេបានធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ 4G LTE បន្តទៀត ក្នុងគោលបំណងធ្វើឲ្យការបញ្ជូន និងទទួលទិន្នន័យកាន់តែមានប្រសិទ្ធភាពអស្ចារ្យជាងមុនទៅទៀត។
ល្បឿនរបស់ប្រព័ន្ធ 4G
ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាក្នុងការទំនាក់ទំនងនឹងផ្តោតសំខាន់ទៅលើល្បឿនក្នុងការតភ្ជាប់ជាងអ្វីផ្សេងទៀតទាំងអស់ ក្នុងនោះរួមមានប្រព័ន្ធ 4G នេះផងដែរ។ ប្រព័ន្ធ 4G
អាចផ្តល់ល្បឿនក្នុងការ Download Data ឬទិន្នន័យបា
នលឿនរហូតដល់ 100 Mbps សំរាប់អ្នកប្រើប្រាស់ ដែលមិនស្ថិតនៅមួយកន្លែង ឬប្រើប្រាស់ក្នុងពេលកំពុងធ្វើដំណើរតាមឡា
ន ឬរទេះភ្លើង។ ឯអ្នកប្រើប្រាស់ ដែលស្ថិតនៅមួយកន្លែង ឬ
ធ្វើដំណើរដោយថ្មើរជើងវិញ នឹងទទួលបានល្បឿនក្នុងការ
Download Data ដល់ទៅ 1024 Mbps ឬ 1 Gbpsតែម្តង។
តែនៅក្នុងការប្រើប្រាស់ប្រព័ន្ធ 4G ពិតប្រាកដ ដែលផ្តល់សេវាកម្មដោយក្រុមហ៊ុននៅក្រៅប្រទេសនោះ បានបង្ហាញឲ្យឃើញថា ពេលចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទជាលើកដំបូង ល្បឿនក្នុង
ការ Download ទិន្នន័យតាមរយៈប្រព័ន្ធ 4G ទទួលបាន
ត្រឹម 20-80 Mbps ប៉ុណ្ណោះ តែវាអាចចាត់ទុកថា មានល្បឿនលឿនខ្លាំងណាស់សំរាប់ការប្រើប្រាស់អ៊ិនធើណែតជាទូទៅ។
ចំណែកឯការផ្តល់សេវាកម្មរបស់ប្រភពចែកចាយវិញ ប្រសិនបើស្ថិតនៅកន្លែងវាល ពុំមានអ្វីបិទបាំងនោះ ប្រព័ន្ធ 4G នឹងផ្ត
ល់សេវាបានរយៈចម្ងាយឆ្ងាយដល់ទៅ 30 គីឡូម៉ែត្រ តែករណីស្ថិតក្នុងអាគារនៅទីក្រុងវិញ វានឹងផ្តល់សេវាបានរយៈចម្ងាយ
ជិតត្រឹម 500 ម៉ែត្រ ទៅ 1 គីឡូម៉ែត្រប៉ុណ្ណោះ។
បច្ចេកវិទ្យារបស់ LTE
បច្ចេកវិទ្យា LTE បែងចែកការទទួល និងបញ្ជូនទិន្នន័យជា
2 ប្រភេទគឺៈ Time Division Duplex (TDD) និង
Frequency Division Duplex (FDD) ដោយបច្ចេកវិទ្យាទាំង 2 នេះ មានលក្ខណៈខុសគ្នាដូចតទៅ៖
- Time Division Duplex(TDD) គឺការបញ្ជូន ឬទទួលទិន្នន័យតាមរយៈ Downlink និង Uplink ដោយប្រើប្រាស់ហ្វ្រេកង់តែមួយ តែអាចប្រើប្រាស់ហ្វ្រេកង់ផ្សេងគ្នាខ្លះ
ក្នុងពេលមានល្បឿនលឿន តែមិនបង្កឲ្យមានលក្ខណៈខុសប្រក្រតី
កើតឡើងឡើយ។
- Frequency Division Duplex (FDD) គឺការបញ្ជូន ឬទទួលទិន្នន័យ Downlink និង Uplink ដែលបែងចែកហ្វ្រេកង់ផ្សេងៗគ្នា។
សេវាកម្ម និងកម្មវិធីដែលនឹងផ្តល់ជូនអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធ 4G
ដូចលោកអ្នកបានជ្រាបច្បាស់ហើយថា ពេលប្រព័ន្ធ 3G ត្រូវបានបើកឲ្យប្រើប្រាស់ក្នុងពេលដំបូងៗនោះ មានសេវាកម្មផ្សេ
ងៗជាច្រើនបានលេចចេញមកទាក់ទងនឹងរូបភាព សម្លេង និងផែនទី ដែលប្រព័ន្ធ 2G ពុំអាចធ្វើបាន។ ដូច្នេះហើយ នៅពេល
ប្រព័ន្ធ 4G ត្រូវបានបើកឲ្យប្រើប្រាស់បានពេញលេញនោះ សេវាកម្មផ្សេងៗនឹងចាប់ផ្តើមលេចចេញមកបន្ថែមទៀតជាមិនខាន ក្នុងនោះរួមមាន៖

ការសិក្សា: អ្នករៀននៅកន្លែងឆ្ងាយៗ នឹងអាចទាញយកទិន្នន័យ ឬវីដេអូនៃការបង្រៀនបានកាន់តែលឿន ព្រមទាំងអាច
មើលវីដេអូការបង្រៀនជា​​លក្ខណៈបន្តផ្ទាល់បានរហ័សទាន់ចិត្ត ហើយទទួលបានឱកាសស្មើនឹងអ្នករស់ក្នុងទីក្រុងដែរ។

វេជ្ជសាស្ត្រា ពេលមានល្បឿនលឿនដល់កម្រិតនេះ អ្នកប្
រើប្រាស់ដែលជាអ្នកជម្ងឺ អាចធ្វើការបញ្ជូនទិន្នន័យ ឬអាការៈរបស់ខ្លួនទៅកាន់វេជ្ជបណ្ឌិត ហើយវេជ្ជបណ្ឌិតផ្ទាល់ ក៏អាចផ្ញើវីដេអូស្ដីពីការព្យាបាលទៅកាន់វេជ្ជបណ្ឌិតដូចគ្នា ដែលស្ថិតនៅតំបន់ឆ្ងាយៗបានផងដែរ។

ការកម្សាន្ត: បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចបើក
មើលវីដេអូកម្សាន្តផ្សេងៗបានតាមរយៈប្រព័ន្ធ 3G តែពេលមានគេប្រើប្រាស់ច្រើននោះ ល្បឿនក្នុងការប្រើប្រាស់ នឹង
ប្រែជាយឺត ឬជាប់គាំង។ ប៉ុន្តែនៅពេលប្រព័ន្ធ 4G បានមកដល់ អ្នកប្រើប្រាស់នឹងអាចទាញយកវីដេអូបានយ៉ាងរហ័ស ហើយថែមទាំងមានគុណភាពខ្ពស់កម្រិត HD ថែមទៀតផង។

ការចែករំលែកបណ្តាញអ៊ិនធើណែត: ពេលប្រព័ន្ធ
4G ចាប់ផ្តើមប្រើប្រាស់បានពេញលេញនោះ តំបន់ដែលស្ថិតនៅឆ្ងាយៗ នឹងទទួលបានការប្រើប្រាស់អ៊ិនធើណែតបានកាន់តែងាយ ព្រោះក្រុមហ៊ុនផ្តល់សេវាកម្មអាចធ្វើការតម្លើងស្ថានីយ៍
មួយនៅតំបន់ឆ្ងាយៗ រួចបន្តចែកចាយទៅតំបន់ផ្សេងៗទៀតនៅជិត
នោះ ដោយមិនចាំបាច់បោះបង្គោលអង់តែននៅគ្រប់ទីកន្លែងដូចមុនទៀតឡើយ ហើយថែមទាំងមានល្បឿនលឿន ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ ព្រោះប្រព័ន្ធ 4G មានល្បឿនលឿនខ្លាំ
ងណាស់។
ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធ 4G
សព្វថ្ងៃនេះ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនបានបង្
វែរមកប្រើប្រាស់ប្រព័ន្ធ 4G បន្តិចម្តងៗហើយ ក្នុងនោះរួម
មានៈ HTC EVO 4G, HTC Droid Incredible
4G LTE, HTC Amaze 4G, HTC Sensation
4G, Samsung Galaxy Attain 4G, Samsung
Galaxy Nexus LTE, Samsung Galaxy S II
HD LTE, LG Lucid 4G, LG Optimus Pad
LTE និង The New iPad ជាដើម។

សាមកុក ប្រែនិងរៀបរៀងដោយ អ្នកឧកញ៉ាវិបុលរា ជសេនា នូ កន (1933)

រឿងសាមកុក (រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវា
ងវៃឆ្លាតបើបានអាន នឹងចេះឧបាយកលចំណានទាំងមា
នសន្ដានស្នេហាជាតិ) ជារឿងរ៉ាវផ្នែក១ កាលពីក្នុងរវាងខាងចុងសតវត្សទី 2 និងខាងដើមសតវត្សទី 3 នៃគ្រិ
ស្តសករាជ។ គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពី
ដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក ដល់
សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងសាមកុកនេះទៅលេងល្ខោន ដែលយើងហៅថាលេងហី ទើបនាំឲ្យរឿ
ងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ា
វនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រ
ងកត់ត្រាទុកជាអក្សរតមក។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយគេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង ជាដើមហេតុនាំឲ្យរឿងសាមកុកសាយ
ភាយទូទៅក្នុងប្រទេសចិន រហូតដល់ប្រទេសនានាផង។

សៀវភៅរឿងសាមកុក ប្រែចេញពីភាសាសៀម មកជាភាសា
ខ្មែរដោយ អ្នកឧកញ៉ាវិបុលរាជសេនា នូ-កន នៅទីក្រុង
ភ្នំពេញ ថ្ងៃទី 27 មេសា ឆ្នាំ 1933 ត្រូវបានបោះពុម្ព
ផ្សាយឡើងវិញជាបន្តបន្ទាប់។ លោក ណុក ដារ៉ា ដែល
ជាម្ចាស់ប្លក អក្សរសិល្ប៍ខ្មែរ គាត់បានវាយអត្ថប
ទសាឡើងវិញធ្វើជា E-book ដើម្បីចែកចាយដល់ខ្មែរគ្រប់
រូបទុកយកទៅអាន និងដើម្បីបង្កើនប្រាជ្ញា។ គាត់បានចែករឿងនេះជា 10 ភាគចប់ តែខ្ញុំបញ្ចូលឲ្យនៅតែមួយ(ចប់)ឯកសារវិញ។

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : សាមកុក
- ប្រែនិងរៀបរៀងដោយ : អ្នកឧកញ៉ាវិបុលរាជសេនា នូ កន (1933)
- វាយអត្ថបទសាឡើងវិញធ្វើជា PDF ដោយ : លោក ណុក ដារ៉ា (ម្ចាស់ប្លកអក្សរសិល្ប៍ខ្មែរ)
- ទំហំឯកសារ : 10.7 MB ប្រភេទជា : PDF មាន 1937ទំព័រចប់។
- ទីតាំងទាញយក : Google Drive
**តែបើលោកអ្នកចង់បានជា "ភាគរាយ" សូមចូលទៅទីនេះ

តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្ដេច? និពន្ធដោយព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ បកប្រែដោយភិក្ខុ ជួន ប៊ុនស៊ីម

សៀវភៅ "តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្តេច?" ជាភាសាអង់គ្លេសថា "How to Overcome Your Difficulties" ត្រូវបានសរសេរឡើងវិញដោយព្រះតេជគុណប
ណ្ឌិត ក. ស្រីធម្មានន្ទ។ នេះជាសៀវភៅមួយដែលពេញ
និយមបំផុតក្នុងចំណោមសៀវភៅទាំងឡាយដែលលោកបានសរសេរ ហើយសៀវភៅនេះផងដែរ ក៏ត្រូវបានបកប្រែទៅជាភាសាដទៃទៀតជាង 20 ភាសា។

៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : តើត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាង
ដូចម្ដេច?
- និពន្ធដោយ : ព្រះតេជគុណបណ្ឌិត ក. ស្រីធម្មានន្ទ
- បកប្រែជាភាសាខ្មែរដោយ : ភិក្ខុ ជួន ប៊ុនស៊ីម
- ទំហំឯកសារ : 276 KB ប្រភេទ : PDF (គ្មានក្រប)
- ទីតាំងទាញយក : Google Drive
- ព័ត៌មានបន្ថែមសូមចូលទៅ Dhamma Aid Cambodia

ធ្វើដូចម្ដេចទើបអាចក្លាយជាអ្នកជំនាញខាងIT ?

IT (អាយធី) ជាពាក្យកាត់របស់ information
Technology ប្រែជាភាសាខ្មែរយើងថា បច្ចេកវិជ្ជាព័ត៌មានវិទ្យាដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធ បើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខ
វិជ្ជានេះទេ។កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។
ការសិក្សាជំនាញខាង ITនៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ សិស្សនិស្សិតពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ តាមអ្នកដែលមានប
ទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអា
ងថា ដើម្បីសិក្សាជំនាញ IT នេះបានជោគជ័យយើងត្រូវ ៖

1.បង្កើនចំណេះដឹងតាមរយៈការអាន និងស្រាវជ្រាវ :
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើនដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ, សៀវភៅអេឡិចត្រូ
និក (E-books) និងឯកសារណែនាំ ឬមើលវីដេអូសម្រាប់រៀន ។

2. ធ្វើការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ :
អ្នកខ្លះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិន
ទទួលយកមតិរិះគន់ល្អៗពីមិត្តភ័ក្ដិទៀតផង។ ការប្រព្រឹត្តបែបនេះ នឹងធ្វើឲ្យគេមិនអាចទទួលបានចំណេះដឹ
ង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លា
ស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយៈ វេទិកា(forum) ការសិក្សាជាក្រុម ការចូលរួមសិក្ខាសាលា ជា
ពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។

3. អនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្តី :
កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍
នូវចំណេះដឹងដែលយើងបានរៀននោះ។ ការរៀនខាងITគឺទាមទារឲ្យយើងអនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្ដីដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ធ្
វើការងារដោយមិនគិតប្រាក់ ឬការងារបានកម្រៃទាបដែលទា
ក់ទងនឹង IT ។

4. រៀនវគ្គជំនាញខ្លីៗឲ្យបានច្រើន :
យើងគួរលៃពេលវេលាខ្លះដើម្បីចូលរៀនវគ្គជំនាញខ្លីៗ ដែលចាត់ទុកថាមានសារៈសំខាន់ និងពាក់ព័ន្ធនឹងជំនាញដែលបានរៀន ព្រោះថាមុខវិជ្ជាខ្លះអាចធ្វើឲ្យយើង
កាន់តែមានចំណេះដឹងខ្ពស់ ។

5. បង្កើនចំណេះដឹងខាងភាសាបរទេស :
មិនត្រូវមើលរំលងភាសាបរទេសឡើយ។ ទាំងក្នុងការងារ
និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសចាំបាច់មិនអាចខ្សោយបាន។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសា
អង់គ្លេសមួយដែរ ។

6. តស៊ូព្យាយាម និងអំណត់អត់ធន់ក្នុងពេលធ្វើការងា
រនិងសិក្សា :
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ។ប៉ុន្តែពេលដែលយើងអាចជម្នះលើបញ្ហាទាំងអស់នោះបាន យើងនឹងយល់ដឹងកាន់តែច្បាស់ ។

7.រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងយើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលាប្រើប្រាស់សមត្ថភាព ដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរួ
ញរា …។

Pages (67)1234 Next

Recent comments

 

Sample text

Sample Text

Sample Text

 
h
c
e
t
i
g
n
a
e
l